វីរបុរស ប៉ូលិសរងគ្រោះដោយផ្ទុះធុងហ្គាស៍ រលាកពេញពេញខ្លួន ដោយសារតែទៅជួយសង្គ្រោះក្នុងករណីផ្ទុះធុងហ្គាស៍ មួយកន្លែងនៅ ខេត្ត សៀមរាប ពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។ ជាមួយនិងភាពក្លាហានក្នុងការជួយសង្គ្រោះប្រជាជននោះ បានធ្វើឲ្យមហាជនមានការអាណិតអាសូរជាខ្លាំង និងបានជូនពរឲ្យគាត់ឆាប់ជាសះស្បើយ ទន្ទឹមគ្នានោះដែរមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ ដើម្បីជួយសម្រួលដល់ការបង់ថ្លៃព្យាបាល ក្នុងដែរ លោក ហ៊ួត ជា ដែលត្រូវបានគេស្គាល់ថា គឺជា អ្នកជំនួញជោគជ័យម្នាក់លើវិស័យសំណង់ និងជា បុគ្គលម្នាក់ចូលចិត្តធ្វើបុណ្យធ្វើទាន ក៏ដូចជាជួយកិច្ចការសង្គមផ្សេងៗ ក៏បានជួយ ដល់ ដល់វីរបុរស ប៉ូលិសចំនួន1,000,000រៀលផងដែរ។
បើតាមការលើកឡើងលើFacebook Page ផ្លូវការ”Hout Chea ហ៊ួត ជា” បានសរសេរបែបនេះថា” អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីរខ្លួនឯង
ខ្ញុំបាទ ហ៊ួត ជា នឹងជួយគាត់ ជាទឹកប្រាក់ចំនួន 1,000,000រៀល��������ជាការចូលរួមចំណែកសរសើរដល់សេចក្តីក្លាហានរបស់បង និងរួមចំណែកជួយបងខ្លះ ទាក់ទងនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យនៅសៀមរាប”។
សូមបញ្ជាក់ផងដែរ លោក ហ៊ួត ជា គឺជា អ្នកជំនួញជោគជ័យម្នាក់លើវិស័យសំណង់ និងជា បុគ្គលម្នាក់ចូលចិត្តធ្វើបុណ្យធ្វើទាន ក៏ដូចជាជួយកិច្ចការសង្គមផ្សេងៗ។ ជាមួយនិងភាពជោគជ័យរបស់លោក អ្នកជំនួយរូបនេះ តែងតែចែករំលែក គន្លឹះជោគជ័យរបស់លោក ទៅមនុស្សជាច្រើនទៀត ដើម្បីឲ្យមានឱកាសបានជោគជ័យដូចជារូបលោក។ ថ្នីៗនេះលោកទើបតែដឹកនាំបុគ្គលិកជាច្រើននាក់ ទៅបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីយកទៅសង្គ្រោះដល់ ប្រជាពលរដ្ឋដែលត្រូវការឈាមជាបន្ទាន់៕