វីរបុរស ប៉ូលិសរងគ្រោះដោយផ្ទុះធុងហ្គាស៍ រលាកពេញពេញខ្លួន ដោយសារតែទៅជួយសង្គ្រោះក្នុងករណីផ្ទុះធុងហ្គាស៍ មួយកន្លែងនៅ ខេត្ត សៀមរាប ពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។ ជាមួយនិងភាពក្លាហានក្នុងការជួយសង្គ្រោះប្រជាជននោះ បានធ្វើឲ្យមហាជនមានការអាណិតអាសូរជាខ្លាំង និងបានជូនពរឲ្យគាត់ឆាប់ជាសះស្បើយ ទន្ទឹមគ្នានោះដែរមានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគ ដើម្បីជួយសម្រួលដល់ការបង់ថ្លៃព្យាបាល ។ គេហទំព័រ oknha.news សូមលើកឈ្មោះតែឧកញ៉ាៗតែប៉ុណ្ណោះ ដែលបានចូលរួមបរិច្ចាគ ជាបឋម។
១/ ឧកញ៉ា ទៀ វិចិត្រចំនួន 4,000,000៛
បើតាមFacebook Page ផ្លូវការ”ទៀ វិចិត្រ TEA VICHET ” បានសរសេរបែបនេះថា(ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកាចំនួន 4,000,000៛ ដល់បងប្រុសដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅខេត្តសៀមរាម តាមរយៈប្អូនSovann Rithy…ហើយខ្ញុំក៏សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ ៚ ទៀ វិចិត្រ)
២/ ឧកញ៉ា ឌួង ឆាយ 1,000,000៛
បើតាមFacebook Page ផ្លូវការ”Duong Chay ឌួង ឆាយ”បានសរសេរបែបនេះថា (ខ្ញុំបាទសូមចូលរួមបរិច្ចាក 1,000,000៛ ចំពោះបងនគរបាលគំរូនៅខេត្តសៀមរាប )។
៣/ ឧកញ៉ា ស្រី ចាន់ថន ៤លានរៀល
បើតាមFacebook Page ផ្លូវការ”Srey Chanthornបានសរសេរបែបនេះថា(អគុណនៅទឹកចិត្តដ៏ល្អរបស់ប្អូនលះបងជីវិតដើម្បីជួយបងប្អូនខ្មែរយើងបងចូលរួមថវិកា(៤លានរៀល)សំរាប់ព្យាបាលជំងឺហើយក៏ជូនពរប្អូនឆាប់ជាសះស្បើយ)
៤/ ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ៤០ម៉ឺនរៀល
បើតាមFacebook “អាចារ្យធំ នគររាជ”បានសរសេរបែបនេះថា(ខ្ញុំ អាចារ្យធំ សូមគោរពអរគុណដល់លោកឧកញ៉ា Navatra Leng ដែលបានជួយថវិកាចំនួន #៤០ម៉ឺនរៀល(១0០$) ជួយដល់វីរជន ប៉ូលីសដែលរងគ្រោះក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភីយ។
ជូនពរលោកឧកញ៉ា និងក្រុមគ្រួសារ ជួបប្រកបតែនឹងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ Leng Navatra ឡេង ណាវ៉ាត្រា)
៥/ ឧកញ៉ា ហ៊ួត ជា 1,000,000រៀល
បើតាមការលើកឡើងលើFacebook Page ផ្លូវការ”Hout Chea ហ៊ួត ជា” បានសរសេរបែបនេះថា” អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីរខ្លួនឯង
ខ្ញុំបាទ ហ៊ួត ជា នឹងជួយគាត់ ជាទឹកប្រាក់ចំនួន 1,000,000រៀល ជាការចូលរួមចំណែកសរសើរដល់សេចក្តីក្លាហានរបស់បង និងរួមចំណែកជួយបងខ្លះ ទាក់ទងនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យនៅសៀមរាប”។