បណ្តុំសហគ្រាសធុនតូច និងមធ្យមតម្លៃ ៤០ លាន​ដុល្លាររបស់​អ្នកឧកញ៉ា សៀ ឫទ្ធី នឹ​ង​រួចរាល់នៅចុងឆ្នាំនេះ

ជុំវិញ​ឧកញ៉ា

គម្រោងបង្កើត SME Cluster (បណ្តុំសហគ្រាសធុនតូច និងមធ្យម) របស់អ្នក​ឧកញ៉ា កំពុង​ដំណើរការ​សាងសង់ គ្រោង​បញ្ចប់នៅចុងឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងសាងសង់​បណ្តុំសហគ្រាសធុនតូច និងមធ្យមនេះ មាន​តម្លៃជិត ៣០លានដុល្លារ សាងសង់​លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។

លោក ឧក​ញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​វើ​ល​ដ៏​ប្រ៊ី​ដបានប្រាប់ពី​គោលបំណង​ក្នុង​ការ​បង្កើត​គម្រោង​ SME Cluster ដោយ​លោកប្រៀបធៀប​ដូចជាការធ្វើអចលនទ្រព្យដែរ ពីព្រោះការធ្វើ SME Cluster គឺធ្វើនៅលើផ្ទៃដី។

លោកថ្លែងដូច្នេះ​ថា លោក​គ្រាន់ជាម្ចាស់ដី ម្ចាស់កន្លែង ជាមួយការបង្កើត Ecosystem គាំទ្រទៅលើវិស័យ SME ​ឲ្យអ្នកផលិតងាយស្រួលក្នុងការមកវិនិយោគ។

បើ​តាមអ្នកឧកញ៉ា លោកមិនមែនជា​អ្នកធ្វើកសិកម្មទេ តែអ្នកកសិកម្ម អាចរស់បាន និងត្រូវការបរិយាកាសជាមួយ និង Ecosystem ដើម្បីឲ្យពួកគាត់បានផលិតផល និងបង្កបង្កើនផល សម្រាប់លក់នៅក្នុងស្រុក និងឈានដល់ការលក់ទៅក្រៅស្រុក ដូច្នេះពួកគាត់ត្រូវការ SME Cluster ដែលជាបង្គុំមួយ សម្រាប់ឲ្យពួកគាត់អាចទៅផលិតបានផងដែរ។

គម្រោង SME Cluster មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​លេខ ២១ ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល នៅ​ជាប់​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរី​មង្គល​តែ​ម្តង​។ គម្រោង​នេះ ក៏​នៅ​ជិត​គម្រោង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី និង​នៅ​ក្បែរផ្លូវ​ក្រវាត់ក្រុង​ទី​៣។

បច្ចុប្បន្នគម្រោង​កំពុង​សាងសង់អាច​នៅខែ១០ ឬខែ១១ ឆ្នាំនេះ នឹងរួចរាល់៕