ស្ថិតក្នុងស្ថានភាពរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលសម្រេចបិទទ្ទប់រាជធានី និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល បណ្តាលឲ្យពលរដ្ឋរងផលប៉ះពាល់យ៉ាងដំណំលើជីវភាពរស់នៅ។ ឧកញ៉ា ស្រី ចាន់ថន អ្នកជំនួញអចលនទ្រព្យល្បីឈ្មោះនាពេលថ្មីៗនេះបានបញ្ជាទិញ ត្រីខ ប្រមាណជាង ២មុឺនកេស បន្តពី ជីជេ កណ្ដុរ ដែលជាផលិតផលសុទ្ធនាំចូលមកពីប្រទេសថៃ ដើម្បីលក់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងតម្លៃទាបជាងទីផ្សារ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប មានប្រសាសន៍ថា “ខ្ញុំបាទ ក៏សូមអរគុណដល់ពុកម៉ែអ៊ុំពូមីងបងប្អូន សម្រាប់ការកម្មង់ និងការយោគយល់ ខ្ញុំសុំការអភ័យទោសចំពោះការយឺតយ៉ាវនៃការដឹកជញ្ជូនរបស់យើងខ្ញុំ ជាមួយដៃគូរសហការដឹកជញ្ជូនដ៏សំខាន់ TADA Delivery ដោយសារពិបាកបន្តិចបន្តួចក្នុងការឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត ប៉ុន្តែយើងខ្ញុំនឹងព្យាយាមដឹកជញ្ជូនជូន ពុកម៉ែអ៊ុំពូមីងបងប្អូន អោយបានទាន់ពេលវេលា”។

ម្ចាស់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច 7NG រូបនេះថ្លែងបន្តថា “មកដល់ម៉ោងនេះ មានបងប្អូនបានខលមកកម្ម៉ង់ ត្រីខ កំប៉ុង i Fish ចំនួន 12,446 កម្ម៉ង់ ស្មើនឹង 16,000 កេស ហើយយើងនឹងនាំចូល ត្រីខ មកជាច្រើនទៀត សម្រាប់ត្រៀមជូនបងប្អូន។ ដូចនេះ ខ្ញុំនៅតែបន្តទទួលការកម្ម៉ង់បន្តទៀត ដើម្បីជួយសម្រួលដល់ពុកម៉ែអ៊ុំពូមីងបងប្អូនទាំងអស់គ្នា”។

បន្ថែមពីនេះទៀត តបតាមការសំណូមពរបស់ ពុកម៉ែអ៊ុំពូមីងបងប្អូនទាំងអស់គ្នា ស្នើសុំឲ្យឧកញ៉ា ស្រី ចាន់ថន ជួយសម្រួលផ្គត់ផ្គង់អាហារបំរុងជាច្រើនមុខបន្ថែមទៀត ដោយរក្សាតំលៃក្រោមទីផ្សារ។ លោកថា ពេលនេះ ខ្ញុំកំពុងប្រមូលទិញត្រីប្លាធូ និងងៀតត្រីប្លាធូ ដើម្បីផ្គត់ផ្គង់ជូនបងប្អូនទាំងអស់គ្នា ដែលនឹងមកដល់នៅថ្ងៃព្រហស្បតិ៍ ទី22 ខាងមុខនេះហើយ។

ឧកញ៉ា ស្រី ចាន់ថន បានសូមបញ្ជាក់ច្បាស់ៗជូនពុកម៉ែបងប្អូនថា៖ នេះមិនមែនជាការធ្វើអាជីវកម្មទេ គ្រាន់តែជាកិច្ចការមនុស្សធម៌ជួយបងប្អូន ក្នុងការបញ្ចុះតម្លៃ ទប់ស្កាត់ និងត្រួតពិនិត្យលើតម្លៃមិនអោយឡើងតែប៉ុណ្ណោះ។
ពុកម៉ែអ៊ុំពូមីងបងប្អូទាំងអស់ ត្រូវការ កម្ម៉ង់ អាចបញ្ជាទិញតាមរយៈ ៖ 066.977168 / 098.476667/ 012.766674/ 071.5252274៕




ចុចអាន