រដ្ឋបាលខេត្តកណ្តាល សម្រេចប្តូរទីតាំងលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងសម្រាប់ហូបចុកប្រចាំថ្ងៃ មកលក់នៅក្នុងជុំវិញបរិវេន តារាងបាល់ខេត្តកណ្តាលវិញ។ ក្រុមការងារចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តកណ្តាល បាននាំយកស្តង់ចំនួន ៤៥០ស្តង់ ជូនទៅអាជីវករលក់ដូរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

នៅថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ ២០២១ ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងគ្រាដ៏លំបាកនៃការឆ្លងរីករាលដាលនៃជំងឹកូវីដ-១៩ នេះ និងដោយមានការចង្អុលបង្ហាញពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងនាមក្រុមការងារក្រុមការងារចលនាយុវជនកម្ពុជា ( ក.១៥៧ ) សាខាខេត្តកណ្តាល ឧកញ៉ា ស្រី ចាន់ថន បានដឹកនាំក្រុមការងារចំនួន ៣០នាក់ ព្រមទាំងបានជួយឧបត្ថម្ភស្តង់សម្រាប់អាជីវករលក់ដូរ ទំហំ បណ្ដោយ ៣ ម៉ែត្រ × ទទឹង ៣ម៉ែត្រ កំពស់ ២.៥ ម៉ែត្រ ដោយឥតគិតថ្លៃ ជូនដល់បងប្អូនអាជីវករ ដេីម្បីយកមកតម្លេីងចំនួន ៤០០កន្លែង ស្តង់ក្នុងទីតាំងតារាងបាល់ទាត់ នៃកីឡាដ្ឋាន ក្រុងតាខ្មៅ។

ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet group បានមានប្រសាសន៍ថា៖ ក្នុងនាមជាកូនខ្មែរ ខ្ញុំមិនអាចឈរអោបដៃមើល ការលំបាករបស់បងប្អូនអាជីវករ នឹងប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាក នេះបានទេ។
ជាមួយគ្នានោះផងដែរលោកឧកញ៉ាចិត្តធម៌រូបនេះគូសបញ្ជាក់ថា ការរៀបដាក់គម្លាតពីគ្នាចន្លោះពី ២ម៉ែត្រ ទៅ ៣ម៉ែត្រ ព្រមទាំងបានជួយរៀបចំដាក់អំពូលគ្រប់ស្តង់ ហើយនឹងជួយ ម៉ាស់ចំនួន ២ម៉ឺនម៉ាស និងម៉ាស៊ីនបាញ់អាកុលសម្លាប់មេរោគចំនួន១គ្រឿងសម្រាប់ជួយសម្រួលការលំបាកក្រុមអាជីវករលក់គ្រឿង ឧបភោគ បរិភោគ ដែលកំពុងលក់ដូរ នៅហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ផងដែរ។

លោកឧកញ៉ា ស្រី ចាន់ថន ក៏សូមអរគុណដល់ លោក ពីជិត សិរីរិទ្ធ ប្រធានក្រុមការងរយុវជនក្រៅប្រទេស ទទួលបន្ទុករដ្ឋអូរីហ្គិន នៃតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភស្តង់ ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពដូចបានជម្រាបជូនខាងលើនេះផងដែរ៕









សូមចុចអានអត្ថបទខាងក្រោម៖