អូប័រពេទ្យមួយគ្រឿងរបស់ក្រុមហ៊ុន GTVC ររបស់ឧកញ៉ា ទៀ វិចិត្រ បានចេញទៅដឹកស្រ្តីជិតឆ្លងទន្លេម្នាក់នៅលើកោះរ៉ុង ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្រ្តីដែលឈឺពោះសម្រាលកូននោះមាន ឈ្មោះ យឹម ស្រីនាង អាយុ២២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យមកកាន់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕


