សាលាដំបូងខេត្តសៀមរាប ធ្វើការឃុំខ្លួន អ្នកសារព័ត៌មានម្នាក់ឈ្មោះ លឹម ហួរ ពីបទក្លែងព័ត៌មានថា អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ទទួលមរណភាព ដោយមានការដាក់រូបថតលោកហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត បង្កឲ្យមានការផ្អើលជាខ្លាំង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាប បានធ្វើការឃុំខ្លួន អ្នកសារព័ត៌មានម្នាក់ឈ្មោះ លឹម ហួរ មានតួនាទីជាចាងហ្វាងគេហទំព័រ Boko News និងគេហទំព័រខ្មែរ 7មករា ឬKhmer7 News ដែលមានទីស្នាក់ការនៅក្រុមទី៤ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ពីបទក្លែងព័ត៌មាន ដែលមានន័យថា” ឧកញ៉ាលី យ៉ុងផាត់ ជាមហាសេដ្ឋីល្បីឈ្មោះ នៅប្រទេសថៃ និងខ្មែរជាន់ផ្អៀងខេត្តកោះកុង ហើយបានទទួលគោរមងារជាឧកញ៉ា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៩៨ តាមរយ:ព្រះរាជក្រឹត្យលេខ ០៨៩៨ បានទទួលមរណភាព ហើយកាលពីព្រឹកមិញថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មិនទាន់ដឹងថាមូលហេតុអ្វីទេ ” ។
ការឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីស្នងការនគរបាលខេត្តសៀមរាប ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បានហៅទៅធ្វើការសាកសួរទៅលើអ្នកសារព័ត៌មាន តាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ដែលប្ដឹងដោយមេធាវីអ្នកឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ការផ្សព្វផ្សាយព័ត៌មាននេះធ្វើឡើងតាមបណ្ដាញសង្គម មានឈ្មោះថា ” Lay Hour ” ។
លោក ម៉ៅ ហាក់ ស្នងការរង នៃស្នងការនគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា បច្ចុប្បន្ន បុគ្គលរូបនោះត្រូវបានសាលាដំបូងខេត្តសៀមរាប ធ្វើការឃុំខ្លួនបណ្ដោះអាសន្ន ( ស្ថិតក្នុងដៃតុលាការ ) ក្នុងខេត្តសៀមរាប៕
សូមចុចអានអត្ថបទខាងក្រោម៖