កូវីដរាតត្បាតខ្លាំង ឧកញ៉ា អេង ប៉សែ និងសប្បុរជននានាផ្ដល់ជំនួយឧបត្ថម្ភដូចភ្លៀងរលឹមដល់ស្រុកមួយចំនួនក្នុងខេត្តតាកែវ

ជុំវិញ​ឧកញ៉ា

បញ្ហាកូវីដកំពុងតែរាតត្បាតសឹងគ្រប់បណ្ដារាជធានី ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា ជំនួយសប្បុរធម៌ពីសំណាក់ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងសប្បុរជនជាច្រើននាក់ ក៏បានជួយឧបត្ថម្ភដូចភ្លៀងរលឹម ដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានលោក ឧកញ៉ា អេង ប៉សែ និងក្រុមគ្រួសារ ព្រមទាំងសប្បុរជននានា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ រៃអង្គាសជាថវិកា និងគ្រៀងឧបភោគបរិភោគចាំបាច់មួយចំនួនទៀត ចុះជួយជាប់ជាមួយអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាស្រុកធំៗមួយចំនួនក្នុងខេត្តតាកែវ ដែលកំពុងរាតត្បាតដោយសារជំងឺកូវីដ-១៩ នេះផងដែរ។

១. កាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១ លោកឧកញ្ញ៉ា អេង ប៉សែ និងលោកជំទាវ ព្រមទាំងសប្បុរសជនបានចូលរួមឧបត្ថម្ភ ទឹកសុទ្ធចំនួន ២០០យួរ មីរូបខ្លាឃ្មុំ ១០០កេះ ជូនដល់រដ្ឋបាលស្រុកទ្រាំង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនេះជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។  

២. ថ្ងៃទី២៣ ខែមេសា ២០២១ លោកឧកញ៉ា អេង ប៉សែ និងលោកជំទាវ ព្រមទាំងសប្បុរជននានា ក៏បានរៀបចំអ្នកតំណាង តាមរយៈលោកវរៈសេនីយ៏ត្រី អោក​ សំអាត​ ប្រគល់អំណោយជូនរដ្ឋបាលស្រុក​ព្រៃកប្បាស សម្រាប់ចុះជួយដល់ប្រជាពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋានថ្នាក់ក្រោម រួមមាន៖ មី​ ចំនួន​ ១០០កេះ និងទឹក​សុទ្ធ​ ចំនួន​ ៣០កេះ ផងដែរ។

៣. ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ឧកញ៉ា អេង ប៉សែ និងលោកជំទាវ ព្រមទាំងសប្បុរសជននានា បានឧបត្ថម្ភជាទឹកបរិសុទ្ធ ចំនួន ៥០កេះ និងមីខ្លាឃ្មុំចំនួន ១០០កេះ ដល់រដ្ឋបាលស្រុកអង្គរបុរី ដើម្បីចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ និងជួយដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានស្រុកអង្គរបូរី។

លោក ឧកញ៉ា អេង ប៉សែ គឺជាថៅកែក្រុមហ៊ុន ប៉ សែ ស្ទីល អុីមផត & អេចផត ឯ.ក POR SE STEEL IMPORT & EXP RT CO.,LTD. រួមទាំងមានក្រុមហ៊ុន និងមុខជំនួញធំៗជាច្រើនផ្សេងទៀតក្នុងដៃ។ ការចុះជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋកំពុងខ្វះខាត មានការលំបាក នៅតាមបណ្ដាមូលដ្ឋានតាមស្រុក និងតំបន់កំពុងរងគ្រោះមួយចំនួន មិនមែនមានតែខេត្តតាកែវមួយនោះទេ កន្លងមក គេតែងឃើញ លោកឧកញ៉ា ចិត្តធម៌រូបនេះ បរិច្ចាគធនធានផ្ទាល់ខ្លួន រួមទាំងកៀងគងដល់មិត្តភ័ក្តិ និងសប្បុរជននានា រួមចំណែកធ្វើការងារសប្បុរសធម៌ដូចគ្នានេះមិនដែលខានឡើយ។

បើក្រឡេកមើលលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្ទាល់ខ្លួន របស់លោក ឧកញ៉ា Por Se Eng ទៀតសោត ភាគច្រើន គេសង្កេតឃើញចែករំលែក សុទ្ធតែការចូលរួមឧបត្ថម្ភរបស់សប្បុរជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមចំណែកក្នុងយុទ្ធនាការសប្បុរធម៌គ្មានដែនកំណត់ដ៏បរិសុទ្ធ តាមរយៈលោក ឧកញ៉ា និងលោកជំទាវ៕

ចុចអានអត្ថបទ៖ ឧកញ៉ា អេង ប៉ោសែ ឧបត្ថម្ភអង្ករ ១តោន ដល់​រដ្ឋបាលស្រុកសំរោង