ឧកញ៉ា សួរ វីរៈ៖ យើងបានធ្វើអស់ពីលទ្ធភាពពិតមែន តែកត្តាឧបសគ្គជាច្រើនធ្វើឲ្យការប្រតិបត្តិការក្នុងក្រុមហ៊ុនមិនមានភាពរលូន ក្នុងបរិបទនេះ

ជុំវិញ​ឧកញ៉ា

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អតិថិជនដែលបានផ្ញើឥវ៉ាន់តាមរយៈក្រុមហ៊ុនដឹកជញ្ជួន វីរៈ ប៊ុនថាំ មានការរអ៊ូរទាំនិងបង្ហោះសារពេញបណ្តាញសង្គមហ្វេសបុកដោយឥវ៉ាន់របស់ពួកគាត់ខូចខ្ទិចខ្ទីយឺតពេលជាហេតុបណ្តាលឲ្យទំនិញខ្លះខូចគុណភាពអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ភ្លាមៗនាយកប្រតិបត្តិក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានការសោកស្តាយ និង សូមអភ័យទោសចំពោះអតិថិជន ទាំងអស់ចំពោះកង្វះខាតដែលកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ និង សូមអរគុណចំពោះអតិថិជនដែលបានយោគយល់ក្នុងកាល:ទេស:ដ៏លំបាកនេះ។

លោកឧកញ៉ាថ្លែងថា ក្រុមការងារយើងខ្ញុំពិតជាបានធ្វើអស់ពីលទ្ធភាពពិតមែន តែកត្តាជាច្រើនដែលជាឧបសគ្គធ្វើអោយការប្រតិបត្តិការក្នុងក្រុមហ៊ុនមិនមានភាពរលូន ក្នុងបរិបទកូវីដនេះ មានដូចជា៖

​ ១. ក្រុមការងារតែងតែជួយសម្រួលបន្តទទួលបញ្ញើរដែលមានលក្ខណ:ងាយខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ម្ហូបអាហារ និងគ្រឿងសមុទ្រ ជាដើមដែលជាតម្រូវការចាំបាច់ក្នុងការរស់នៅ ។ ព្រោះក្នុងដំណាក់កាលនោះ

២. ប្រជាពលរដ្ធពិតជាលំបាកក្នុងការស្វែងរកក្រុមហ៊ុនណាផ្សេងទៀត ក្នុងការផ្ញើរទំនិញទៅកាន់អតិថិជន ក៏ដូចជាសាច់ញាតិ ដោយការបិទខ្ទប់តំបន់ជាច្រើនក្នុងប្រទេស និងរាជធានីភ្នំពេញ។

បើតាមនាយកប្រតិបត្តិរូបនេះ ក្រុមហ៊ុនព្យាយាមសម្របសម្រួលនិងទទួលទំនិញរបស់អតិថិជន ប៉ុន្តែដោយក្នុងស្ថានភាពដែលមានការបិទខ្ទប់តំបន់ជាច្រើនក្នុងភាពបន្ទាន់ ធ្វើអោយក្រុមហ៊ុនមិនអាចបញ្ជួនទំនិញទាន់ពេលវេលា ដោយសំរេចចិត្តធ្វើការផ្អាកទទួលបញ្ញើរដើម្បីរៀបចំប្រព័ន្ធការងារខាងក្នុងចំនួនពីរថ្ងៃកន្លងមក។ លោកបន្តថា បរិបទកូវីដ បុគ្គលិកភាគច្រើនមិនអាចមកបន្តធ្វើការងារបាន ខ្លះមានការភ័យខ្លាចមិនបានមកធ្វើការ ការបិទផ្លូវឆ្លងកាត់ខេត្តមួយចំនួន ការបិទគោចរនៅរាជធានីភ្នំពេញ ជាមូលហេតុធ្វើអោយការផ្តល់សេវាកម្មមានភាពរអាក់រអួល។ ក្រុមការងារដែលនៅសេសសល់ បានព្យាយាមធ្វើការស្ទើរតែ ១៦ម៉ោង ក្នុងមួយថ្ងៃ ហាលថ្ងៃខ្លះ ហាលភ្លៀងខ្លះ ប្រឈមនឹងជំងឺឆ្លងខូវីតខ្លះ ថ្ងៃខ្លះ បុគ្គលិក ការងារមួយចំនួនរបស់យើងគាត់ត្រូវស្នាក់នៅកន្លែងធ្វើការព្រោះការបិទគោចរ របស់រាជធានីភ្នំពេញ។ ដើម្បីផ្តល់សេវាកម្មដល់អតិថិជនដែលបានគាំទ្រសេវាកម្មក្រុមហ៊ុនកន្លងមក ប៉ុន្តែវានៅតែមិនអាចបំពេញនូវសេវាដូចការរំពឹងទុករបស់អតិថិជនគ្រប់ៗគ្នាបាន។

លោកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា ក្រុមហ៊ុនធានាថានឹងដោះស្រាយបញ្ហាទាំងឡាយដល់អតិថិជនទាំងអស់អោយបានឆាប់បំផុត។ ខ្ញុំបាទបានបង្កើតក្រុមការងារ ដើម្បីជួយដោះស្រាយរាល់បញ្ហាតាមរយៈលេខទូរស័ព្ទ : 015634688012634688 ចាប់ពីម៉ោង8ព្រឹក ដល់ ៥ល្ងាច សូមជនឆ្លៀតឱកាសមួយចំនួនដែលបានឆ្លៀតឱកាសយកប្រជាប្រិយភាព ផ្សព្វផ្សាយពត៌មានមិនពិតបញ្ឍប់ការបង្ហោះ និងចែកចាយពត៌មានមិនពិតតទៅទៀត។ ក្រុមហ៊ុនសន្យាថាយើងនឹងបន្តផ្តល់សេវាកម្មឆាប់រហ័សដល់អតិថិជនបន្តទៀត។ សូមចូលរួមទាំងអស់គ្នាការពារខ្លួនអ្នកពីការឆ្លងនូវ ជំងឺកូវីដ-១៩៕

សូមចុចអានអត្ថបទខាងក្រោម៖