ឧកញ៉ា លឹម ហេង គាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់ក្រហម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លឹម ហេង ប្រកាសអបអរសាទរ និងគាំទ្រនូវអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋទូទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសបុក ឧកញ៉ា លឹម ហេង

ថ្លែងបន្ទាប់ពីអញ្ជើញទទួលការចាក់វ៉ាក់សាំងលើកទី២រួចរាល់នៅមន្ទីរពេទ្យកាល់ម៉ែត លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍លើទំព័រហ្វេសបុកនៅព្រឹកថ្ងៃទី២៨មេសានេះថា៖ “សូមគាំទ្រ និងអបអសាទរយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋទូទៅដើម្បី រក្សាសុខមាភាព និងស្ថេរភាពសេដ្ឋកិច្ចជាតិ”។

ការប្រកាសនេះធ្វើឡើង ខណៈកាលពីរាត្រីថ្ងៃទី២៧មេសាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយឱ្យកម្លាំងកង​ទ័ពចេញ​ធ្វើសកម្មភាពចាក់ស្រោច ផ្តើមចេញពីតំបន់ក្រហមក្នុងខណ្ឌ៤ រាជធានីភ្នំពេញ។

រូបភាពហ្វេសបុក នាយករដ្ឋមន្រ្តី

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា “ចៀសវាងកុំឱ្យ​ប្រជាជនចេញពី​តំបន់ក្រហម​មកចាក់​ខាងក្រៅ ហើយកងទ័ពអនុវត្តតែម្តងចាក់ជូនប្រជាជននៅក្នុងតំបន់និង ហើយកុំខ្វល់ថា ប្រជាជនមកពីកន្លែងណា ឱ្យតែមកយល់ព្រមចាក់គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យគាត់ ព្រោះនៅតែប្រជាជនយើងដដែល ជួនកាលពីខណ្ឌនេះ ពីកន្លែងនេះ ក៏ទៅទទួលដែរ”។

រូបភាពហ្វេសបុក ឧកញ៉ា លឹម ហេង

លោកឧកញ៉ា លឹម ហេង ក៏សូមថ្លែងអំណរគុណនូវកិច្ចខិតខំប្រឹងប្រែង ដល់កងប្រដាប់អាវុធ មន្ត្រីរាជការ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការទប់ទល់ប្រយុទ្ធប្រឆាំងជាមួយសត្រូវឥតស្រមោលកូវីដ១៩កំពុងរីករាលដាលឆ្លងចូលសហគមន៍៕