ឧកញ៉ា ទៀ វិចិត្រ ជួយត្រីងៀត ១តោន សាច់ក្រក ១តោន បន្លែចម្រុះជាង ១១តោន ដល់រដ្ឋបាលខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

ជួយគ្នាក្នុងគ្រាលំបាក! លោក ឧកញ៉ា ទៀ វិចិត្រ ទើបប្រកាសពីការជួយទំនុកបម្រុងជាអាហារចាំបាច់ប្រចាំថ្ងៃ រួមមាន ត្រីរ៉ស់ងៀត ចំនួន 1000 kg សាច់ក្រក់ 1000 kg បន្លែចម្រុះមានច្រើនមុខ ចំនួន 11600 kg ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងបន្តផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដែលកំពុងជាប់ធ្វើចត្តាឡីស័ក ចេញក្រៅមិនបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ចិត្តធម៌ តែងតែធ្វើបុណ្យ ដាក់ទាន ចែករំលែកក្ដីស្រលាញ់ និងចេញមុខបរិច្ចាគធនធានផ្ទាល់ខ្លួនជួយរាជរដ្ឋាភិបាល និងប្រជាជន ដែលខ្វះខាតរូបនេះ បានបញ្ជាក់ថា៖ «បន្លែ ត្រី សាច់ ទាំងអស់នេះ ត្រៀមប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាជនដែលកំពុងធ្វើចត្តាឡីស័កនៅតំបន់ក្រហម ពួកគាត់ពិតជាត្រូវការជាចាំបាច់ក្នុងអំឡុងពេលនេះ»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ភូមិចំនួន ៥ គឺភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានដាក់ជា«តំបន់ក្រហម» បន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងរាលដាលធ្ងន់ធ្ងរក្នុងតំបន់នេះ។ ក្រៅពីដាក់ភូមិទាំង៥នេះជាតំបន់ក្រហម អភិបាលខេត្ត ក៏បានបិទខ្ទប់ព្រះសីហនុ ២សប្តាហ៍ ចាប់ពីថ្ងៃទី២៣មេសា  ដល់ថ្ងៃទី៦ឧសភាដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

ចុចអានអត្ថបទ៖ ឧកញ៉ា ម៉ុង ឫទ្ធី ផ្គត់ផ្គង់សាច់ជ្រូក ១,៥តោន ធ្វើម្ហូបជូនកងកម្លាំង និងអ្នកជំងឺកូវីដក្នុងខេត្តព្រះសីហនុ