​ឧកញ៉ា តាន់ ស្រី ​ឧបត្ថម្ភ អង្ករចំនួន៨៧,៥ តោន និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតដល់រដ្ឋបាលរាជធានីភ្នំពេញ

ជុំវិញ​ឧកញ៉ា

​ក្រុមហ៊ុន NagaWorld ​ប្រគល់អំណោយជា អង្ករ មី ត្រីខ ទឹក​ស៊ី​អ៊ី​វ ជាច្រើន​តោន កេស​និង​យួរ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយដល់​ប្រជាពលរដ្ឋ​ដែល​ទ​ទួល​រងគ្រោះដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្នុងឱកាសពិធីប្រគល់​នោះ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា តាន់ ស្រី (Tan Sri Dr. CHEN LIP KEONG) ស្ថាបនិក និងជា​អគ្គនាយក​ក្រុមហ៊ុន NagaWorldដែល​បាន​ឧបត្ថម្ភ អង្ករចំនួន៨៧,៥ តោន ត្រីខ ចំនួន​៣,៥០០​យួរ មី​៣,៥០០ កេស​តូច ទឹកត្រី​៣,៥០០ យួរ ទឹក​ស៊ី​រី​វ ចំនួន ៣,៥០០ យួរ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​កូ​វីដ​-១៩ ។​

ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាលឲ្យបាន​ទាន់ពេលវេលា​៕