សូម​ជួយ​Shareឲ្យ​គាត់​បាន​ដឹង​ផង ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភ​៤លានរៀល​ជូន​​ប្អូន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា គឺ​ជា​ឧកញ៉ា ចិត្ត​ធម៌​ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​លើ​គណនីយ​Facebook ផ្ទាល់​ខ្លួន​លោក​ថា លោក​​សូម​ជូន​ថវិកា​ជូនប្អូន​ប្រុស ហុង ភារិន ចំនួន៤លានរៀល​ដើម្បីជាការលើកទឹកចិត្តដល់រូប​គេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​តាម​ការ​លើក​ឡើង​លើ​Facebook ផ្លូវ​ការ​”“Srey Chanthorn” លោក​ឧកញ៉ា បាន​សរសេរ​បែប​នេះ​ថា”កូនខ្មែរពិតជាអាស្ចារ្យ! សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមាន​មោទនៈភាពណាស់​សម្រាប់​ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វើ​តេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។ ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន(៤លានរៀល)​ផងដែរ​​សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។ ប្រសិន​ជា​ប្អូន​បាន​ទទួល​​ពត៌មាន​ពីខ្ញុំតាមរយៈfacebookនេះ​ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 086 616 616 ដើម្បីទទួលថវិកានេះ។ សូមអរគុណ”៕