វិបត្តិកូវីដ១៩ កំពុងតែអូសបន្លាយពេលនៅប្រទេសកម្ពុជា ខណៈជំនួយសប្បុរធម៌ពីសំណាក់ ឧកញ៉ា ស្រី ចាន់ថន និងសប្បុរជនជាច្រើន ក៏បានជួយឧបត្ថម្ភដូចភ្លៀងរលឹម ដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ឧកញ៉ា ស្រី ចាន់ថន ព្រមទាំងសប្បុរជននានា បានរួមគ្នាយ៉ាងសស្រាក់សស្រាំ ផ្តល់ជូននូវគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនទៀត ចុះជួយជាប់ជាមួយអាជ្ញាធរមូលដ្ឋាន នៅតាមបណ្ដាស្រុកធំៗមួយចំនួនក្នុងខេត្តកណ្តាល ដែលកំពុងរាតត្បាតដោយសារជំងឺកូវីដ-១៩ នេះផងដែរ។

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧកញ៉ា ស្រី ចាន់ថន ដឹកនាំក្រុមការងារផ្ទាល់រួមជាមួយអាជ្ញាធរ និងក្រុមយុវជន បាននាំយកគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ ខណៈជួបការខ្វះខាត ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ ចំនួន២០០គ្រួសារ នៅក្រុងតាខ្មៅនៃខេត្តកណ្តាល ។

ចំពោះអំណោយមនុស្សធម៌ ដែលលោកឧកញ៉ាចិត្តធម៌រូបនេះផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖
១.អង្ករ ១០ គ.ក ២.មី ២៥ កញ្ចប់ ៣.ត្រីខ ១០កំប៉ុង ៤.ទឹកស៊ីអ៉ីវ ៦ដប ៥.ទឹកត្រី ៦ដប និងត្រីងៀត. ១ គ.ក។ ក្នុងឪកាសនោះដែរ លោកឧកញ៉ា បានប្រគល់ជូនរដ្ឋបាលសង្កាត់កំពង់សំណាញ់ នូវអាលកុល ៦កាន, ម៉ាស់ ២៥០០ និងពងទា ១០០០គ្រាប់ សម្រាប់ប្រើប្រាស់ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលមេរោគកូវីដ ១៩។

ទន្ទឹមនឹងនោះលោកឧកញ៉ា ស្រី ចាន់ថន សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ាស្រី សុធា, ឧកញ៉ា មឿង សុខ និងឧកញ៉ាសុខ សុខា ដែលបានចូលរួមជួយឧបត្ថម្ភក្នុងកិច្ចការងារនេះ។

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារលោកឧកញ៉ា ស្រី ចាន់ថន បាននាំយកអំណោយជូនដល់កងកម្លាំងប្រចាំការនៅគោលដៅ ផ្លូវជាតិលេខ៦ ផ្លូវវិមានឈ្នះ ឈ្នះ ដែលរំលេចពាក្យស្លោកថា “ជួយគ្នាក្នុងគ្រាលំបាក ហាលក្តៅ ហាលភ្លៀង ព្រោះតែការពារសន្តិសុខសណ្តាប់ធ្នាប់” ។

សម្ភារផ្តល់ជូនកងកម្លាំងរួមមាន៖ ១-មីម៉ាម៉ាកំប៉ុង ១០០០ កំប៉ុង ២-ម៉ាស់ ២៥០០ ម៉ាស់ ៣-ទឹកសុទ្ធ អារូណា ២០កេស ៤-ត្រី ខ ៥០០ កំប៉ុង ៥-អាល់កុល ៩០ លីត្រ៦-ឪឡឹក ៦០ គក។













រូបភាពផ្តល់សិទ្ធិ៖ ដោយឧកញ៉ា ស្រី ចាន់ថន
សូមចុចអានអត្ថបទខាងក្រោម៖