អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងពីរលើករួចរាល់ហើយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងអំណរគុណ ខ្ញុំនិងភរិយារបស់ខ្ញុំ ចំណាន បានទទួលការចាក់វ៉ាក់សាំងបង្ការពេញលេញហើយ។ ដូសទាំងពីរអាចផ្តល់ឲ្យយើងនូវស្រទាប់ការពារ និងបន្ថយហានិភ័យនៃការចម្លងវីរុស។

អ្នកឧកញ៉ាបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ទៅទទួលចាក់វ៉ាក់សាំងបង្ការខ្លួន ពីព្រោះនេះជាមធ្យោបាយតែមួយគត់ដែលយើងអាចការពារគ្នាទៅវិញទៅមកបាន។ យើងទាំងអស់គ្នារួមគ្នាអាចបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។ សូមនៅផ្ទះ និងរក្សាសុវត្ថិភាពទាំងអស់គ្នា។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជន សរុបជាបណ្តោះអាសន្នចំនួន១,៣២៩,៤៣៣ នាក់៕





