បណ្តាញសារព័ត៌មានបានចុះផ្សាយថា អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ បានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់ពីឈប់ធ្វើតេស្ត នៅចំណុចគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគ COVID-19 ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ទាក់ទងទៅនឹងព័ត៌មានដែលថាបុគ្គលិកក្រុមហ៊ុន វីរៈប៊ុនថាំម្នាក់ឆ្លងកូវីដដោយបញ្ជាក់ពីអាជ្ញាធរ ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំល្បីឈ្មោះ វីរៈប៊ុនថាំ បានសេចក្តីប្រកាសព័ត៌មានថា៖ គិតដល់ពេលនេះគ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនមានកូវីដទេ រួមទាំងអ្នកបើកបរផងដែរ សូមកុំមានការយល់ច្រលំ និងព័ត៌មានមិនពិតទាំងឡាយ។

លោកឧកញ៉ា សួរ វីរៈ អគ្គនាយក្រុមហ៊ុន វីរៈប៊ុនថាំ បានមានប្រសាសន៍ថា សូមអរគុណដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ដែលបានខំប្រឹងប្រែងក្នុងការទប់ស្កាត់ការពារការរីករាលដាលជំងឺឆ្លងកូវីដ១៩។

ជាមួយគ្នានោះឧកញ៉ា សួរ វីរៈ ក៏សូមសំណូមពរដល់អាជ្ជាធរមានសមត្ថកិច្ច មេត្តាធ្វើការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយលើព័ត៌មាននានា មុននឹងសម្រេចបិទអាជីវកម្មរបស់ក្រុមហ៊ុនឯកជន ព្រោះទាំងនេះអាចប៉ះពាល់ដល់កិតិយសក្រុមហ៊ុន ការខាតបង់របស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនដែលនៅតែអាចបន្តអាជីវកម្មបាន ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ធាភិបាលក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ធក្នុងអំឡុងពេលកូវីដនេះ។

បើតាមអ្នកជំនួញវ័យក្មេងរូបនេះបានបញ្ជាក់ថា ការបិទអាជីវកម្មក្រុមហ៊ុនវាក៏អាចប៉ះពាល់ដល់សេដ្ធកិច្ចជាតិផងដែរ ព្រោះកាល:ទេស:នេះការចូលរួមបង្កើនសេដ្ធកិច្ចជាតិ ជាកត្តាមួយយ៉ាងសំខាន់។

ក្រុមហ៊ុនវីរៈ ប៊ុនថាំ បញ្ជាក់បន្ថែមថា សម្រាប់អ្នកបើកបរខាងលើពុំមានឆ្លងកូវីដ១៩ឡើយ ហើយគាត់បើតែក្រុងប៉ោយប៉ែត ទៅខេត្តប៉ៃលិនតែប៉ុណ្ណោះ ពុំមានការពាក់ព័ន្ធជាមួយនឹងរាជធានី-ខេត្តផ្សេងៗនោះទេ៕