សេដ្ឋីប្រាក់ពាន់លានដុល្លារជាជនជាតិឥណ្ឌា-អាមេរិក លោក Vinod Khosla សន្យាបរិច្ចាគនូវថវិកាចំនួន ១០លានដុល្លារ សម្រាប់ទិញសម្ភារៈអ៊ុកស៊ីសែនដល់មន្ទីរពេទ្យនៅប្រទេសឥណ្ឌា ខណៈប្រព័ន្ធសុខាភិបាលកំពុងដុនដាបខ្លាំងពីជំងឺកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការប្រកាសបរិច្ចាគនេះធ្វើឡើងដើម្បីជួយដល់រដ្ឋាភិបាលឥណ្ឌាដែលកំពុងប្រយុទ្ធជាមួយកូវីដ ហើយប្រជាជនរាប់ពាន់នាក់បានស្លាប់ជារៀងរាល់ថ្ងៃដោយវីរុសរាតត្បាតដ៏កាចសាហាវកូវីដ-១៩។
នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter លោក Vinod Khosla ស្ថាបនិកក្រុមហ៊ុន Sun Microsystem បានឲ្យដឹងថា មានសេចក្តីត្រូវការដើម្បីសង្គ្រោះអាយុជីវិត ប្រសិនបើកាន់តែបណ្តោយ កាន់តែបាត់បង់ជីវិតមនុស្សថែមទៀត។
លោកបានថ្លែងថា ៖«សម្រាប់ការផ្តល់ជូននេះមិនគ្រប់គ្រាន់ទេ។ ពួកគេបានទទួលសំណើរសម្រាប់អ៊ុកស៊ីសែន ២០ ០០០, ម៉ាស៊ីនស៊ីឡាំងចំនួន ១៥០០០, គ្រែសង្គ្រោះបន្ទាន់៥០០, គ្រែសម្រាកព្យាបាលកូវីដ-១៩ ចំនួន ១០ ០០០ ពីមន្ទីរពេទ្យ និងអង្គការមិនរកប្រាក់ចំណេញទូទាំងប្រទេសឥណ្ឌាជារៀងរាល់ថ្ងៃ។ យើងត្រូវធ្វើការជាបន្ទាន់ច្រើនណាស់»។
លោកបានបញ្ជាក់ថា ៖«គ្រូសារ Khosla បន្ថែមទឹកប្រាក់១០លានដុល្លារអាមេរិកដល់ប្រទេសឥណ្ឌាបន្ថែមលើការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជួយសម្រាល និងសង្ឃឹមថា អ្នកផ្សេងនឹងចូលរួមចំពោះការត្រូវការបន្ទាន់នេះដែរ»៕
ប្រភព៖ indianexpress