ឧកញ៉ា
ទៀត វិចិត្រ
ដែលប្រិយមិត្តស្គាល់តាមរយៈសកម្មភាពសប្បុរសធម៌ជាញឹកញយនោះ
នៅថ្ងៃនេះ បានចេញសកម្មភាពប្លែកទៀត
បង្ហាញពីជីវិតដ៏សាមញ្ញរបស់លោក
ដឹកនាំក្រុមការងារចូលទៅក្នុងព្រៃកោងកាងរកសត្វល្អិតមួយប្រភេទដែលមនុស្សច្រើនមិនស្គាល់
យកមកបរិភោគឆៅៗតែម្ដង។
សត្វល្អិតដែលមើលទៅដូចជន្លេននេះ
បើតាមលោកឧកញ៉ា បានឲ្យដឹងថា
វាមានឈ្មោះហៅថាសត្វ
ជន្លេនសមុទ្រ ឬ “ភៀង”។
មនុស្សភាគច្រើនដែលនៅឆ្ងាយពីតំបន់សមុទ្រ
ពិតមិនដែលលឺ មិនដែលឃើញ
មិនដែលស្គាល់
ថែមទាំងមិនដែលភ្លក្សរសជាតិ។
ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់ជាប់មាត់សមុទ្រស្គាល់ច្បាស់
ពិសេសអ្នករស់នៅខេត្តកោះកង់ផ្ទាល់តែម្ដង។
សត្វនេះ
វារស់នៅតំបន់ព្រៃកោងកាង
និងនៅក្នុងដើមឈើងាប់
ពុកផុយ។
ដូច្នេះការរុករកគឺមិនជាមានការលំបាកឡើយ។
តាមលោកឧកញ៉ា ទៀ វិចិត្រ
ដដែលប្រាប់ថា
បើទោះមើលទៅដូចជាជន្លេនក៏ពិតមែន
ប៉ុន្តែ “ភៀង”
គឺម្ហូបអាហារដ៏ពិសេសសម្រាប់អ្នកស្រុកសមុទ្រ
ពិសេស គឺវាជាអាហារប៉ូវមួយសម្រាប់សុខភាព។
ឧកញ៉ាចិត្តធម៌
បានដឹកនាំក្រុមការងារមួយក្រុមជិះកាណូតទៅកន្លែងរស់នៅរបស់សត្វ
“ភៀង”
ចេតនាធំបំផុតរបស់លោក
គឺចង់ណែនាំឲ្យបងប្អូនបានស្គាល់
និងបានឃើញពីទិដ្ឋភាពដ៏ប្រណិតនៃព្រៃកោងកាងរបស់ខេត្តកោះកង់
រួមទាំងជីវចម្រុះជាច្រើនទៀតរបស់កម្ពុជាដែលមាននៅក្នុងព្រៃ
ហើយទាំងនោះ
សុទ្ធជារបស់ដែលមនុស្សយើងអាចអាស្រ័យផលបាន៕
ទស្សនាការបង្ហាញរបស់ឧកញ៉ា ទៀ វិចិត្រខាងក្រោម៖