បងប្អូនកម្មករសំណង់ និងក្រុមជាង ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា សាខាទួលពង្រ រាជធានីភ្នំពេញ ប្រមាណជាង ៦០០នាក់ ដែលបានមកទទួលអំណោយជាស្បៀង និងអាហារបម្រុងចាំបាច់មួយចំនួន នាថ្ងៃទី០៣ ឧសភា ២០២១ សម្រាប់ទុកផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។


ក្នុងឱកាសនៃការធ្វើសប្បុរធម៌ចែកស្បៀងនោះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថែមទាំងបានពោលពាក្យចេញពីចិត្តប៉ុន្មានឃ្លាថា៖ «ថៅកែទាំងអស់អ្នកគួតែជួយគាត់សិនដោយវិធីណាក៏ដោយ អោយខ្ចី ឬអំណោយ មន្ត្រីរាជរដ្ឋាភិបាលប្រឹងគ្រប់ជ្រុងជ្រោយ សូមថៅកែទាំងអស់ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលធ្លាប់ទទួលផលពីគាត់មេត្តាជួយជ្រោមជ្រែងគ្នាសិន ។ យើងមិនអាចរស់តែឯងបានទេ បញ្ចប់Covid19បានទាល់តែយើងសាមគ្គីគ្នា»។


គួរបញ្ជាក់ផងដែរថា បងប្អូនកម្មករសំណង់ និងក្រុមជាង គ្រប់គម្រោងរបស់បុរី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដូចជាសាខា ទួលពង្រ កំបូល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប សរុបទាំងអស់មានចំនួនជាង ១ពាន់នាក់ ពួកគាត់ទាំងអស់គ្នា នឹងទទួលបានអំណោយជាស្បៀង រួមទាំងអាហារបម្រុងទាំងអស់នេះដូចគ្នា ដោយមិនឱ្យចន្លោះអ្នកណាម្នាក់ឡើយ៕

