មហាសេដ្ឋីពិភពលោកដ៏ល្បីល្បាញឈ្មោះ Bill Gates និងភរិយាអ្នកស្រី Melinda Gates បានប្រកាសលែងលះគ្នាជាផ្លូវការ បន្ទាប់ពីរៀបការអស់រយៈពេល២៧ឆ្នាំដោយអ្នកទាំងពីរបាននិយាយថា «យើងជឿថា យើងលែងរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធកើតទៀតហើយ»។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នៅលើគណនី Twitter អ្នកទាំងពីរបានសរសេរថា ៖«បន្ទាប់ពីការគិតដ៏វែងឆ្ងាយ និងធ្វើការយ៉ាងល្អិតល្អន់អំពីសម្ពន្ធភាព យើងបានធ្វើការសម្រេចចិត្តឈានដល់ទីបញ្ចប់នៃចំណងអាពាហ៍ពិពាហ៍របស់ពួកយើងហើយ»។
គិតមកដល់ពេលនេះអ្នកទាំងពីរទទួលបានកូន៣នាក់ ជាចំណងអាពាហ៍ពិពាហ៍ក្នុងរយៈពេល២៧ឆ្នាំ និងបានគ្រប់គ្រងមូលនិធិ Bill & Melinda Gates Foundation រួមគ្នា។ អង្គការរបស់ពួកគាត់បានចំណាយប្រាក់រាប់ពាន់លានដុល្លារអាមេរិកក្នុងបុព្វហេតុសិក្សាស្រាវជ្រាវជំងឺនានា ក៏ដូចជាផលិតវ៉ាក់សាំងដើម្បីកុមារជាដើម។
លោក Gates រួមជាមួយវិនិយោគិនលោក Warren Buffett ដែលជាអ្នកស្ថិតនៅពីក្រោយយុទ្ធនាការណ៍ Giving Pledge ដែលអំពាវនាវឲ្យមហាសេដ្ឋីនានាលះបង់ទ្រព្យធនរបស់ពួកគេក្នុងបុព្វហេតុល្អ។
បើតាមទស្សនវដ្ដីល្បីឈ្មោះ Forbes បានឲ្យដឹងថា លោក Bill Gates ជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតលំដាប់លេខ៤ក្នុងពិភពលោក និងមានទ្រព្យសម្បត្តិសុទ្ធចំនួន១២៤ប៊ីលានដុល្លារអាមេរិក៕
ប្រភព៖ BBC