គិតត្រឹមព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាករឃើញអ្នកឆ្លងកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈសរុប ១៥,៧៤៤នាក់ ដែលកំណើនឆ្លងដ៏ច្រើនបណ្តាលឲ្យរដ្ឋាភិបាលសម្រេចបិទទ្ទប់តំបន់ដែលមានហានិភ័យខ្ពស់ ខណៈប្រជាពលរដ្ឋជួបបញ្ហាលំបាកផ្សេងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ដោយស្ថានភាពមិនទាន់ថមថយនៅទីក្រុងតាខ្មៅនៃខេត្តកណ្តាល លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប បានដឹកនាំក្រុមការងារចុះជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនជាហូរហែដូចភ្លឿងរលឹម ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនរស់នៅក្នុងសង្កាត់កំពង់សំណាញ ដែលមានការផ្ទុះរាលដាលខ្លាំងគួរឲ្យព្រួយបារម្ភ។

អ្នកជំនួញវិស័យអលចនទ្រព្យ និងជាសប្បុរសជនដ៏ឆ្នើមដែលតែងតែជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលឥតឈប់លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍ថា៖ ជួយគ្នាក្នុងគ្រាលំបាក វប្បធម៌នៃការចែករំលែក នេះគឺជាការចូលរួមចំណែកដ៏តិចតួចរបស់ខ្ញុំជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋចំនួន ២៧៧គ្រួសារ ផ្សេងទៀត ដែលកំពុងបិទខ្ទប់ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អំណោយសប្បុរសធម៌ចែកជូនដល់ កម្មករ កម្មការិនី ម្នាក់ៗរួមមាន៖ អង្ករ ៥គីឡូក្រាម មី២០កញ្ចប់ ត្រីខចំនួន៥កំប៉ុង។ ដែលសរុបស្មើនិង – អង្ករ ១,៣៨៥គីឡូក្រាម – មី ៥៥៤០កញ្ចប់ – ត្រីខចំនួន ១,៣៨៥កំប៉ុង ។ សម្រាប់គ្រួសារបងប្អូនក្រីក្រ១ ក្រ២ទទួលបាន – អង្ករ១០គីឡូក្រាម- មី២០កញ្ចប់- ត្រីខ ១០កំប៉ុង- ទឹកត្រី១យួរ- ទឹកស៊ីវអ៉ីវ១យួរ- ត្រីងៀត១គីឡូក្រាម។ សរុបស្មើនិង – អង្ករ១៦៨០គីឡូក្រាម- មី៣៣៦០កញ្ចប់- ត្រីខ ១៦៨០កំប៉ុង- ទឹកត្រី១៦៨យួរ- ទឹកស៊ីវអ៉ីវ១៦៨យួរ- ត្រីងៀត១៦៨គីឡូក្រាម៕








រូបភាពហ្វេសប៊ុក ឧកញ៉ា ស្រី ចាន់ថន