ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ចូលរួមវិភាគទានថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកំពុងផ្ទុះចូលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានលោកឧកញ៉ា ថៃ ជាហួត អគ្គនាយក្រុមហ៊ុន ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០,០០០ ដុល្លារ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យ (TYDA) ក្នុងបេសកកម្មមនុស្សធម៌នៃការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងទូទាំងប្រទេស ។

សូមបញ្ជាក់ថា ក្រុមហ៊ុន បុរី ប៉េង ហ៊ួត គ្រុប កន្លងមកប្រកាសចូលរួមបរិច្ចាគនូវថវិកាជូនរាជរដ្ឋាភិបាលកម្ពុជារាប់លានដុល្លារ ក្នុងពេលដែលកម្ពុជាជួបគ្រោះមហន្តរាយផ្សេងៗ និងថ្មីនេះៗគឺការប្រយុទ្ធទប់ទល់ជាមួយវីរុសកូរ៉ូណាកូវីដ-១៩ បាននិងរីករាលដាលយ៉ាងគំហុកគួរឲ្យព្រួយបារម្ភ៕