ក្រោយពីបានធ្វើសកម្មភាពសប្បុរធម៌ ចែកអង្ករ និងស្បៀង ជូនអ្នកខ្វះខាត ក្នុងយុទ្ធនាការជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នាពេលកន្លងមក លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ព្រមទាំងក្រុមការងារ បានបន្តចែកទាខ្វៃ «S Changanh អេសឆ្ងាញ់» រាប់ពាន់ប្រអប់ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ និងកងកម្លាំងក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដល់មូលដ្ឋានផ្ទាល់តែម្ដង។



ស្ថាបនិកអេសអូតូ ខេមបូឌា និងជាម្ចាស់ប្រេនទាខ្វៃ អេសឆ្ងាញ់ លោក ឧកញ៉ា ប៊ុន រតនា (សេម) មានប្រសាសន៍ថា៖ «គិតចាប់តាំងពីចុង ខែមេសា មក ក្រុមការងាររបស់ «អេសឆ្ងាញ់» បានសហការជាមួយក្រុមការងារ ឃ្លាំងទិញលក់រថយន្ត S-Auto ចុះចែកទាខ្វៃ រាប់ពាន់ប្រអប់ ដល់អាជ្ញាធរក្នុងសង្កាត់ទួលសង្កែ១ ក្នុងខណ្ឌឫស្សីកែវ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់ក្នុងតំបន់ក្រហមចេញពីផ្ទះមិនរួច»។


លោក ឧកញ៉ា ប៊ុន រតនា បន្ថែមទៀតថា៖ ការចុះធ្វើទានចែកម្ហូបអាហារ ទាខ្វៃ រសជាតិដើមប៉េកាំង រាប់ពាន់ប្រអប់ ដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងសង្កាត់ទួលសង្កែ១នេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ទោះមិនបានច្រើន តែជាទឹកចិត្តបន្តិចបន្តួច ក្នុងកាលៈទេសៈដ៏លំបាកនេះ។
ចុចអានអត្ថបទ៖ លោតចូលតំបន់លឿងភ្លាមឃ្លាំងទិញលក់រថយន្ត S-Auto ឧកញ៉ា ប៊ុន រតនា ផ្ដល់ប្រូម៉ូសិនយក្សជូនអតិថិជនភ្លែត



ទាអាំង អេសឆ្ងាញ់ គឺជាប្រេនលក់ទាខ្វៃដ៏មានឱជារសឆ្ងាញ់ ប្លែក និងមានតម្លៃសមរម្យ កើតចេញពីការផ្ដួចផ្ដើមគំនិត ដោយផ្ទាល់របស់ លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន និងចុងភៅចំណាន ដែលធ្លាប់មានបទពិសោធន៍ផ្នែកធ្វើម្ហូបទាខ្វៃនេះ អស់រយៈពេលជាង ១៥ឆ្នាំ ចេញភោជនីយដ្ឋានលំដាប់ផ្កាយ ៥ ក្នុងរាជធានីភ្នំពេញ។ គ្រប់រសជាតិរបស់ អេសឆ្ងាញ់ ធានាថា ពិតជាឆ្ងាញ់ ដូចឈ្មោះអុីចឹង ពោលគឺ សាច់ទាខ្វៃមានសភាពហាប់ណែនល្អ ញ៉ាំទៅមិនខ្សោះ មិនទ្រលាន់ ដាក់ចូលមាត់ភ្លាមជះក្លិនឈ្ងុយ គួបផ្សំនឹងទឹកជ្រលក់ពិសេសមានតែមួយគត់។



បច្ចុប្បន្នទាខ្វៃរបស់អេសឆ្ងាញ់ ដែលធ្លាប់មានប្រវត្តិលក់ជូនអតិថិជនសុទ្ធតែហាង លំដាប់ផ្កាយ៥ នេះ បានបញ្ចេញនូវឈុតរសជាតិទាខ្វៃ បន្ថែមជាច្រើនរសជាតិ យ៉ាងសំបូរបែប ប្រកបដោយឱជារសឆ្ងាញ់ប្លែកខុសពីរសជាតិទាខ្វៃធម្មតា សម្រាប់បំពេញតម្រូវការផ្នែកម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។ ក្នុងនោះមានដូចជា៖
ទាព្រះច័ន្ទ អេសឆ្ងាញ់!
ទាផ្លិត អេសឆ្ងាញ់!
ជើងទា ចំហុយថ្នាំចិន «រសជាតិដើមប៉េកាំង»
ក្បាលទា ចំហុយថ្នាំចិន «រសជាតិដើមប៉េកាំង»
មាន់ត្រជាក់ ចំហុយថ្នាំចិន «រសជាតិដើមប៉េកាំង»
ចុចអានអត្ថបទ៖ អេសឆ្ងាញ់ សាខាទាខ្វៃរសជាតិដើមប៉េកាំងដំបូងបំផុតរបស់ លោកឧកញ៉ា ប៊ុន រតនាសេម ប្រកាសបើកដំណើរការ



អតិថិជនទាំងអស់ អាចកុម៉្មង់ទិញទាខ្វៃ រសជាតិដើមប៉េកាំងទាំងអស់នេះ តាមរយៈលេខទូរស័ព្ទ៖ 093 787 000/ 067 787 000/ 061 787 000 ឬឆាតចូលផ្ទាល់ ផេកហ្វេសប៊ុក S Chnganh អេសឆ្ងាញ់ ក្រុមការងារផ្នែកលក់ នឹងរៀបចំដឹកជញ្ជូនជូនលោកអ្នកភ្លាមៗ មិនឱ្យខកចិត្តឡើយ៕


