ស្ថិតក្នុងវិបត្តិកូវីដរាតត្បាតស្ទើពេញផ្ទៃនៃប្រទេសកម្ពុជា បណ្តាលឲ្យរងផលប៉ះពាល់យ៉ាងដំណំទៅលើប្រជាពលរដ្ឋ រោងចក្រ សហគ្រាស ក្រុមហ៊ុន ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈលោកឧកញ៉ា សឿ សុវណ្ណ ប្រកាសចែកអំណោយជូនបុគ្គលិក និងមិនកាត់ប្រាក់ខែបុគ្គលិកសូម្បីមួយកាត់ឡើយក្នុងគ្រាលំបាកនេះ ដូចភ្លឿងរលឹមនារដូវវស្សា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

បុគ្គលិកម្នាក់ឈ្មោះ យ៉ា ណាក់ បានឪ្យដឹងតាមទំព័រហ្វេសប៊ុករបស់នាងថា ៖ សម្រាប់នាងខ្ញុំផ្ទាល់ និងតំណាងបុគ្គលិកគ្រប់ផ្នែករបស់ក្រុមហ៊ុន ឃុន សឿ រៀលធី ឯ.ក សូមថ្លែងអំណរគុណដល់បងឧកញ៉ា សឿ សុវណ្ណ ជាប្រធានក្រុមប្រឹក្សាភិបាល និងលោកអគ្គនាយក សឿ សុវណ្ណថា ដែលតែងតែយល់ពីសុខទុក្ខរបស់យើងខ្ញុំទាំងអស់គ្នា ជាពិសេសស្ថិតក្នុងស្ថានភាពដ៏ងងឹតស្លុបមួយនេះ។

បើតាមកញ្ញា បើទោះបីវាយប្រហារដោយសារជំងឺកូវីដ-១៩ ក៏លោកទាំងពីរមិនបានបញ្ឈប់ការងាររបស់បុគ្គលិក ឬកាត់ប្រាក់ខែបុគ្គលិកណាម្នាក់ឡើយ (មិនបានបម្រើការងារជូនក្រុមហ៊ុនតាំងពីថ្ងៃទី១៧ មកម្ល៉េះ) បើកប្រាក់ខែអោយពេញៗ និងមានប្រាក់ OT ទៀត។ កញ្ញាថា ទាំងអស់គ្នាពិតជារំភើបចិត្តខ្លាំងណាស់ ព្រោះក្នុងកាលៈទេសៈបែបនេះ ពិតជាត្រូវការលុយប្រើប្រាស់ចាំបាច់បំផុត។

អ្នកជំនួញវ័យក្មេងក្នុងវិស័យអចលនទ្រព្យឧកញ៉ា សឿ សុវណ្ណ មានប្រសាសន៍ថា៖ ស្រឡាញ់បុគ្គលិកគ្រប់ផ្នែកទាំងអស់ដូចកូនៗ ជីវភាពធូរធារមានបានរបស់បុគ្គលិក គឺជាសញ្ញាបញ្ជាក់ពីភាពរីកចម្រេីន និងភាពរឹងមាំរបស់ក្រុមហ៊ុន។
សូមបញ្ជាក់ជូនថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ដែលកម្ពុជាបន្តរកឃើញអ្នកឆ្លងថ្មីកើនឡើងជាបន្តបន្ទាប់ ក្រុមហ៊ុន ឃុន សឿ រៀលធី ដោយគិតគូរដល់គ្រប់បុគ្គលិកបានចែកគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជាៈ អង្ករ មី ត្រីខ ពងទា ទឹកស៉ីអ៉ីវ និងប្រេងឆា ដើម្បីជួយសម្រាលទុក្ខលំបាក៕


