ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥៣០,០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមរាជធានីភ្នំពេញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ឧកញ៉ា លាង ឃុន គឺជាអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងគ្រុប និងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។ ក្រុមហ៊ុនជីប ម៉ុង គឺជាក្រុមហ៊ុនឈានមុនគេមួយនៅកម្ពុជាដែលបានវិនិយោគលើអាជីវកម្មជាច្រើនប្រភេទរួមមាន៖ សម្ភារៈសំណង់ ការអភិវឌ្ឍលំនៅឋាន ស្រាបៀរនិងភេសជ្ជៈ ចំណីសត្វឧស្សាហកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ច ផ្សារទំនើប និងធនាគារ