មហាសេដ្ឋីប្រាក់ពាន់លាន សុខ គង់ ជាគ្រាប់អុកសេដ្ឋកិច្ចដ៏សំខាន់

ជុំវិញ​ឧកញ៉ា

សហគ្រិនចាស់វស្សាជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់លានក្នុងពិភពជំនួញនៅកម្ពុជារូបនេះ ចាប់ផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីប៉ុណ្ណោះ ដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។ លោកជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពលក្នុងចំណោមអ្នកជំនួញជាច្រើនរូបទៀត ឬអាចនិយាយបានថា ជាគ្រាប់អុកសេដ្ឋកិច្ចមួយរូបដែលកំពុងរកស៊ីនៅប្រទសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាពហ្វេសបុក សុខារៀលធី

ក្រុមហ៊ុន សូគីម៉ិច អ៊ិចវេសមេន គ្រុប ខូអិលធីឌី បានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ហើយឥឡូវនេះក្រុមហ៊ុនគឺជាក្រុមហ៊ុនមេគ្រប់គ្រងផ្នែកអាជីវកម្មធំៗជាច្រើន។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ា សុខ គង់ បានខិតខំប្រឹងប្រែងបន្តគម្រោងវិនិយោគឥតឈប់ឈរ ជាមួយយុទ្ធសាស្ត្រទីផ្សារក្នុងការផ្លាស់ប្តូរនិងការប្រកួតប្រជែងក្នុងឧស្សាហកម្មដោយបន្ថែមផលិតផលសេវាកម្មនិងការពង្រីកមូលដ្ឋានអតិថិជន។

ក្រុមហ៊ុនរបស់លោកត្រូវបានគេមើលឃើញថា ផ្តោតលើអភិបាលកិច្ចល្អនិងការយល់ដឹងអំពីទំនួលខុសត្រូវសង្គមបរិស្ថាននិងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីជំរុញកំណើនអាជីវកម្មប្រកបដោយនិរន្តរភាព។

រូបភាព sokimex

គិតមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា សុខ គង់ ជា​ម្ចាស់​ក្រុមហ៊ុន សូគីម៉ិច គ្រុប (SOKIMEX GROUP) ដែល​រក​ស៊ី​នាំ​ចូល​ប្រេងសាំង រក​ស៊ី​កាស៊ីណូ សណ្ឋាគារ បើក​រោងចក្រ​កាត់​ដេរ និង​ជាពិសេស ជា​ម្ចាស់​ក្រុមហ៊ុន​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​តំបន់​អង្គរសៀមរាប​ទាំង​មូលកាលពីកន្លងទៅ។

រូបភាព sokimex

ក្រុមហ៊ុន​របស់អ្នកឧកញ៉ា សុខ គង់ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ឋានសួគ៌​បូកគោ នៅ​ខេត្ត​កំពត ដោយ​រដ្ឋាភិបាល​ផ្តល់​សម្បទាន​រយៈពេល ៩៩​ឆ្នាំ។ ខណៈរដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន លោក សាងសង់​សណ្ឋាគារ សុខា កម្ពស់​ជិត ១០​ជាន់​នៅ​ត្រើយ​ខាង​កើត​ទន្លេ​បួន​មុខ ចំ​ពី​មុខ​ព្រះបរមរាជវាំង។

រូបភាព sokimex

អ្នកឧកញ៉ា សុខ គង់ បានឲ្យតំបូន្មាន​​ថា៖ “​យើង​ធ្វើ​អ្វី​ក៏ដោយ យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​វា ហើយ​យើង​ត្រូវ​ចេះ​សន្សំសំចៃ មិនមែន​យើង​ធ្វើ​ថ្ងៃនេះ​បាន​ដប់ ចាយ​អស់​ដប់ តើ​ថ្ងៃក្រោយ​យើង​បាន​អី​ធ្វើ​ទៀត​។ យើង​ធ្វើ​បន្តិច​ម្តងៗ ប៉ុន្តែ​យូរៗ​ទៅ​វា​កាន់តែ​ធំ​ហើយ​​”។

រូបភាព Sokimex