ពិត​ជា​ល្អ​ណាស់ ឧកញ៉ា ស្រី ចាន់ថន យក​ប្រាក់​ឲ្យ​ប្អូន ហុង​ ភារិ​ន ដល់​ប្រទេស​ថៃ​តែ​ម្ដង

ជុំវិញ​ឧកញ៉ា

បន្ទាប់​ពី បាន​ប្រាស់​ថា និង​ផ្ដល់​ប្រាក់​ចំនួន​៤​លាន​រៀល ជូន​ដល់​ប្អូន ហុង​ ភារិ​ន មិន​បាន​ប៉ុន្មាន​ផង ស្រប​ពេល​ដែល​លោក ឧកញ៉ា ទៅ​ប្រជុំ​ជា​មួយ​អ្នក​ជំនួញ​ធំ​​នៅ​ប្រទេស​ថៃ​ផង​នេះ លោក ឧកញ៉ា ស្រី ចាន់ថន ក៏​បាន​ឆ្លៀត​ទៅ​ជួប ប្អូនប្រុស​ផ្ទាល់​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​ ​Facebook ឧកញ៉ា ស្រី ចាន់ថន បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា” ពីទីក្រុងបាងកក៖ នាថ្ងៃទី ៣១ ខែសីហា​ ឆ្នាំ​២០១៩​ នេះ​ ខ្ញុំបាទ​ មុននឹងទៅជួបពិភាក្សាការងារ​ ជាមួយភ្ញៀវវិនិយោគទន់ធំ​ៗ ជាមួយជនជាតិថៃ​ បានស្កាត់ជួប​កូនខ្មែរមួយរូប ដែលមានសមត្ថិភាពបញ្ញាដ៏អស្ចារ្យ ជាមុនសិន។

ក្រៅពីញាំកាហ្វេ​ នឹងសំណេះសំណាលអំពីការសិក្សារៀនសូត្ររបស់ប្អូនផ្ទាល់ ថែមទាំងការជជែកគ្នាអំពីការរីកចំរេីនរបស់ប្រទេសកម្ពុជា ប្អូនប្រុស​ ហុង​ ភារិ​ន​ មានការរីករាយសប្បាយចិត្ត​ ព្រោះប្អូនប្រុស​កំពុងសិក្សាផ្នែកអភិវឌ្ឍជនបទស្រាប់។ ទន្ទឹមនេះ លោក ស្រី​ ចាន់ថន​ ក៏មានសេចក្ដីរីករាយ​ ហេីយប្រាប់ថាការងារនេះ​ ពិតជាត្រូវចិត្តបងណាស់​ យេីងគួររួមគ្នាចូលរួមអភិវឌ្ឍប្រទេសជាតិ​យើង ជាពិសេសជួយដល់ប្រជាពលរដ្ឋអោយមានការងារធ្វេី​ ដេីម្បីកុំអោយពួកគាត់ចំណាកស្រុក​ មកធ្វេីការនៅប្រទេសគេ​ ក៏ដូចជាជួយប្អូនប្រុស​ នឹងក្រុមគ្រួសារគ្រួសារ​ អោយមានជីវភាពល្អប្រសេីរជាងមុន​ ។

ក្នុងនោះដែរប្អូនប្រុស​ ហុង​ ភារិ​ន​ ក៏បានប្រាប់លោកឧកញ៉ាថា​ ពេលប្អូនរៀនចប់​នៅប្រទេសថៃ​ នឹងបន្តរៀននៅក្រៅប្រទេសថែមទៀត​ ក្រោយចប់សព្វគ្រប់អស់​ នឹងចូលរួមជាមួយលោក ធ្វើការងាររួមចំណែកដើម្បីកសាង​អភិវឌ្ឍ​ប្រទេសជាតិ ដេីម្បីជួយដល់សង្គម​ជាតិយេីង​ ព្រោះប្អូនប្រុស​ស្រលាញ់លោកឧកញ៉ាដូចជាបងប្រុសបង្កេីត​ ព្រោះបានរាប់អានគ្នា ស្គាល់គ្នាយូរហេី​យតាមរយ:​ការងារអំពេីល្អ​ នឹងការងារមនុស្សធម៌ ដែលជានិច្ចកាលលោកបានជួយមនុស្សជាច្រើនដោយមិនបានរើសអើងនិងគណបក្សនយោបាយណាឡើយ គឺជួយតាមទឹកចិត្តនិងមនុស្សធម៌។

លោក ស្រី ចាន់ថន​ បានបញ្ចេញទស្សន:ថា​ ៖​ សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។

ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូនប្រុស​ ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន(៤លានរៀល)ផងដែរ​ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត​តាមការសន្យានាពេលកន្លងមក ។

សូមបញ្ជាក់ផងដែរថា​ រឿងប្អូនប្រុស​ ហុ​ង​ ភារិន​ ចូលសញ្ជាតិថៃនោះ​ គឺមិនទាន់មានការពិត​ ដូចពត៌មានលេចលឺនោះទេ​ (​ គ្រានតែល្បីតៗគ្នា​ តែប៉ុណ្ណោះ​ )​ ៕