ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ចូលបរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកស្រី មិថុនា ភូថង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា សួរ វីរៈ ដែលបរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
កាលពីពេលថ្មីៗនេះ ដើម្បីដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួនជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា លោកឧកញ៉ា សួរ វីរៈ ក៏បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១,០០០កេស ដល់រដ្ឋបាលរាជធានីភ្នំពេញ។

ដោយគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានចុះចែកអំណោយគ្រឿងបរិភោគ ឧបភោគមាន អង្ករ មី បន្លែ និងសាច់ក្រក ទៅប្រគល់ជូនដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាត ចំនួន ៤០០ គ្រួសារនៅក្នុងខណ្ឌឫស្សីកែវ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាឲ្យបានទាន់ពេលវេលា៕


សូមចុចអានអត្ថបទខាងក្រោម៖