ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន ណាថារ៉េស៊ីដិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការក្នុងការផ្តល់កម្ចីសម្រាប់ទិញលំនៅឋាន រាល់គ្រប់គម្រាងទាំងអស់របស់បុរី ណាថារ៉េស៊ីដិន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ពិធីនេះប្រារព្ធឡើងនៅការិយាល័យធនាគារ ជីប ម៉ុង សាខាព្រះនរោត្តម ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង និង លោកជំទាវ កាំង ណៃគួយ អគ្គនាយិកាក្រុមហ៊ុន ណាថារ៉េស៊ីដិន។
តាមរយៈកិច្ចសហការនេះ ធនាគារ ជីប ម៉ុង ផ្តល់ប្រាក់កម្ចីរហូតដល់ទៅ90%នៃតម្លៃផ្ទះ ហើយអតិថិជនអាចបង់សងរហូតដល់រយៈពេល ២០ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យផងដែរ។