លោក លី សាមីឌី CEO ក្រុមហ៊ុន «ASPOR» ដែលនាំចូលគ្រឿងអេឡិចត្រូនិកធំមួយនៅប្រទេសកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកឧកញ៉ា លី សាមីឌី គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ក្នុងវិស័យសេដ្ឋកិច្ចបច្ចេកវិទ្យា និងនាយកប្រតិបត្តិក្រុមហ៊ុន «ASPOR» ជាម៉ាកល្បី កំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា។ ការនាំចូលគ្រឿងអេឡិចត្រូនិកនេះ គឺលោកឧកញ៉ា ផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នក ប្រើប្រាស់ ជាពិសេសគ្រឿង Accessories ផ្សេងៗដូចជា ឆ្នាំងសាកទូរស័ព្ទ, Power Bank, ឈុតការ៉ាអូខេ និង កាស់ស្ដាប់ ជាដើមនោះ សុទ្ធសឹងតែមានគុណភាពល្អ លំដាប់អន្តរជាតិ ពេញនិយមច្រើន ក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស។
ក្រៅពីជំនាញខាងរកស៊ី លោកឧកញ៉ា ដែលមានកំណើតនៅក្នុងរាជធានីភ្នំពេញរូបនេះ ក៏ជាថ្នាក់ដឹកនាំម្នាក់ដែលមានជំនាញគ្រប់គ្រងមនុស្ស ធ្វើឲ្យបុគ្គលិកគោរពស្រលាញ់ជាខ្លាំង ។ ទន្ទឹមនោះដែរ លោកឧកញ៉ា ក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរទើបនាំឲ្យលោកត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា បែបនេះ៕