មហា​​សេដ្ឋី​​​វ័យ​ក្មេង​បំផុត​ក្នុង​ពិភព​លោក​ ប្រកាសបរិច្ចាគថវិកាជាង ១ពាន់លានដុល្លារ ដល់ប្រទេសឥណ្ឌាដើម្បីទប់ស្កាត់កូវីដ១៩

ជុំវិញ​ឧកញ៉ា

សហ​ស្ថាបនិក​កម្មវិធី Ethereum លោក​ Vitalik Buterin បាន​​ចូលរួម​បរិច្ចាគ​​​ប្រាក់​​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​ នៃ​កាក់ shiba inu របស់​លោក​ដើម្បី​​មូលនិធិ​សង្គ្រោះ​​ដល់​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ទទួល​រងនៃ​​វិបត្តិ​កូវីដ-១៩​ដ៏​កាចសាហាវមួយនេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការប្រកាស​បរិច្ចាគ​នេះ​ត្រូវ​បានចាត់​ទុក​ថា​ជា​«ម្តាយ​នៃ​ការ​បរិច្ចាគ​ទាំង​​អស់​» និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មនុស្ស​ធម៌​លក្ខណៈ​​បុគ្គល​ដ៏​ធំ​បំផុត​សម្រាប់​មូលនិធិ​សង្គ្រោះ​ដល់​ប្រទេស​ឥណ្ឌា។

​បើយោង​តាម​ wallet ដែលប្រកាសជា​សាធារណៈ​​បាន​​​ឲ្យ​ដឹង​ថា កាល​ពី​​ថ្ងៃ​ពុធ អ្នក​ជំនាញ​បង្កើត​កម្ម​វិធី​សញ្ញាតិ​រុស្ស៊ី-កាណាដា​ មានអាយុ​២៧​ឆ្នាំ​បាន​​ផ្ទេរ​​កាក់ shiba inu ចំនួន​៥០​ទ្រី​លាន ​​ស្មើ​នឹង​​១​ពាន់​លាន​ដុល្លារ​អាមេរិក ​​ចូល​ទៅ​​មូលនិធិ​សង្គ្រោះ​វិបត្តិ​កូវីដ-១៩​ឥណ្ឌា (India Covid-Crypto Relief Fund )។ ជាមួយគ្នានោះលោកក៏​បាន​ផ្ទេរ​​ប្រាក់ ៥០០ Ether​ ប្រហែល​ជា ​១.៩​លាន​ដុល្លារ​អាមេរិក​​ទៅ​មូលនិធិ​សង្គ្រោះ​ដែរ​។

Coinbase បានឲ្យ​ដឹង​ថា ពេល​វេលា​នៃ​ការ​ផ្ទេរ កាក់ shiba មាន​តម្លៃ​ស្មើ​១​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​​រូបិយប័ណ្ណឌីជីថល (cryptocurrencies)​នេះ​ ងាយ​នឹង​ប្រែ​ប្រួល។ តម្លៃ​របស់​វា​បាន​ធ្លាក់​ចុះ បន្ទាប់​ពី​ការ​បរិច្ចាគ​របស់​លោក Buterin​​ បាន​ធ្វើ​ឡើង ហើយ​បាន​ធ្លាក់​ចុះ​ប្រហែល​ជា​៣០​%​នៅ​ថ្ងៃ​ព្រហស្បតិ៍។

សូមបញ្ជាក់ថា កាល​ពី​អាយុ​១៩​ឆ្នាំ លោក Buterin ​បាន​បង្កើត​កម្មវិធី ethereum នៅ​​ឆ្នាំ​២០១៣ ហើយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ និង​ទើប​បាន​​​​​ក្លាយ​ជាមហា​​សេដ្ឋី​​​វ័យ​ក្មេង​បំផុត​ក្នុង​ពិភព​លោក​ប្រហែល​ជា​ពីរ​សប្តាហ៍​មុន​នេះ មុន​ពេល​លោក​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​នេះ​​។

លោក​បាន​រៀន​សូត្រ​អំពី Bitcoin ពី​ឪពុក​របស់​លោក​ឈ្មោះ Dmitry Buterin ដែល​មាន​ក្រុម​ហ៊ុនបច្ចេកវិទ្យា Wild Apricot នៅ​ពេល​លោក​អាយុ​១៧​ឆ្នាំ និង​ជា​សហ​ស្ថាបនិក​ទស្សនាវដ្តី Bitcoin Magazine ដែល​បង្កើត​ក្នុងឆ្នាំ​២០១១។

លោក​ Buterin បាន​ឈប់​រៀន​នៅ​សកល​វិទ្យាល័យ Waterlool បន្ទាប់​ពី​រៀន​បាន​មួយ​ឆ្នាំ​លើ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យួទ័រ ហើយ​បាន​ឈ្នះ​​ក្នុង​ការ​ប្រកួត​កម្មវិធី Thiel Fellowship ដែល​​មាន​ប្រាក់​រង្វាន់​១០​ម៉ឺន​ដុល្លារអាមេរិក​ដល់​មនុស្ស​វ័យ​ក្មេង​ដែល​ចង់​បង្កើត​អ្វី​ថ្មី​ៗ​ជាជាង​អង្គុយ​រៀន​នៅ​សាលា​រៀន៕

ប្រភព៖ forbes