ភរិយាឧកញ៉ា ឌួង ងៀប និងត្រូវជាម្ដាយបង្កើតអតីតឧកញ៉ា ឌួង ឆាយ គឺលោកស្រី ខុង លីស៊ីអាណា បានចេញមុខទទូចស្នើសុំយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនប្រុសគឺព្រះតេជព្រះគុណ ឌួង ឆាយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោកស្រីឱ្យដឹងថា ស្វាមីរបស់ខ្លួនមិនបានភ្ញាក់រលឹកដឹងកំហុសខ្លួនបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះកូន ឌួង ឆាយ ហើយថែមទាំងប្ដឹងលែងលះលោកស្រី និងជំរុញតុលាការឱ្យកោះហៅលោកស្រីជាលើកទី២ដើម្បីចូលខ្លួនទាញហេតុផលដើម្បីលែងលះនៅថ្ងៃទី១៩ ខែឧសភា ខាងមុខនេះ។
បើតាមលោកស្រី អ្វីដែលកូនប្រុសរបស់ខ្ញុំនិយាយថា អតីតកូនប្រសារមានគំរោងការរៀបចំផែនការដាក់អន្ទាក់កូនប្រុសរបស់ខ្ញុំជាមួយអតីតប្តីរបស់ខ្ញុំគឺជាការពិត។
លោកស្រីបញ្ជាក់ថា មូលហេតុុឪពុករៀបចំផែនការដាក់អន្ទាក់បំផ្លាញកម្ចាត់កូនខ្លួនឯង ដោយសារគាត់ខឹងកូនប្រុសបានជួយណែនាំមេធាវីការពារក្តីផ្លូវច្បាប់ដល់នាងខ្ញុំ ដើម្បីប្តឹងប្តីរឿងឯកពន្ធនភាពមានស្រីសាហាយរហូតឈានដល់មានកូនស្រីឥតខាន់ស្លា នឹងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារទៅធ្វើភូមិគ្រឹះ ២កន្លែង និងដីជាច្រើនកន្លែងដែលបានកាត់ចេញពីប្លង់ក្រុមហ៊ុន។
លោកស្រីបន្តថា តើសាកសមដែរទេដែលប្ដីលួចលាក់មានសហាយនៅខាងក្រៅរហូតមានកូនមកឱ្យប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខពេញសិទ្ធិបែបនេះ។ ប៉ុន្តែកូនប្រុសខ្ញុំមិនបានជួយអ្វីលើសពីការណែនាំមេធាវី។
សូម្បីតែខ្ញុំឱ្យកូនប្រុស ឌួង ឆាយ ទៅធ្វើសាក្សីនៅតុលាការថាឪពុកខ្លួនមានស្រី និងកូននៅក្រៅក៏ ឌួង ឆាយ មិនព្រមទៅ និងធ្វើតាមហើយពេលខ្ញុំប្ដឹងចុះរក្សាការពារផ្ទះស្រីសហាយរបស់គាត់បានឱ្យប្រតិកម្មដោយឱ្យទុកកិត្តិយសកេរ្តិ៍ឈ្មោះ និងផ្លូវក្រោយសម្រាប់ឪពុករបស់គេ។ ប៉ុន្តែឪពុកនៅតែដាច់ចិត្តរៀបចំគម្រោងផែនការជាមួយអតីតកូនប្រសាដើម្បីធ្វើបាបកូនប្រុសរបស់ខ្លួនឯងបង្កើតទាំងអស់។
ពាក់ព័ន្ធនឹងបញ្ហានេះមិនទាន់មានការបកស្រាយពី ឧកញ៉ា ឌួង ងៀប ដែលជាស្វាមីរបស់លោកស្រីនៅឡើយនោះទេ៕