អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកមានលំដាប់ខ្ពស់មួយរូបនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន The Royal Group បានបោះទុនវិនិយោគលើវិស័យជាច្រើន ដូចជាទាំងវិស័យទូរគមនាគមន៍ សេវាកម្ម និងអចលនទ្រព្យ។ អ្នកឧកញ៉ាក៏បានចូលរួមចំណែកជាថវិកាជាច្រើនដល់រដ្ឋាភិបាលអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩ ដូចជាការទិញវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ជាដើម។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
បើក្រឡែកទៅ ២៥ឆ្នាំមុនកាលដែលអ្នកឧកញ៉ាទទួលបានងារជាឧកញ៉ា មិនមានមនុស្សច្រើនប៉ុន្មានទេបានស្គាល់នៅថ្ងៃខែឆ្នាំការទទួលងារដ៏ឧត្តុង្គឧត្តមឋានន្តរស័កនៃមន្រ្តីថ្នាក់ខ្ពស់ជាងទីព្រះសំដៅសេចក្តីថា “អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬតួនាទីរបស់ខ្លួន”។ ជាពិសេសទៀតនោះក៏មានអ្នកជំនួញល្បីៗចំនួន ២រូបដែលទទួលបានគោរមងារជាឧកញ៉ា ជាមួយអ្នកឧកញ៉ាផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បានទទួលគោរម្យងារ ឧកញ៉ា តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៧ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៦។ ពាណិជ្ជករពីរនាក់ទៀត ដែលបានទទួលគោរម្យងារ ឧកញ៉ា នៅថ្ងៃ ខែ ឆ្នាំជាមួយនឹង អ្នកឧកញ៉ា គិត ម៉េង គឺ ឧកញ៉ា ថៃ សេងឡុង តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៦ និង ឧកញ៉ា ស្រី លាងឈាង តាមព្រះរាជក្រឹត្យលេខ ០៣៩៦/១៨។
បើតាមប្រភពខ្លះបានឲ្យដឹងថា មកទល់បច្ចុប្បន្ននេះ ឧកញ៉ាស្រុកខ្មែរមានមិនតិចជាង ១០០០នាក់ទេ ថ្វីត្បិតតែ មានការដកងារនេះពីអ្នកខ្លះ ដែលប្រព្រឹត្តមិនគប្បីយ៉ាងណាក្តី៕
សូមចុចអានអត្ថបទខាងក្រោម៖