ថ្មីៗនេះលោក ឡេង និមល ដែលជាប្អូនប្រុសបង្កើត របស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានទៅធ្វើការវះកាត់នៅ មន្ទីរពេទ្យមួយ ក្នុងប្រទេសសាំង ហ្គាពូ អ្វីដែលជា ការកត់សំគាល់នោះ លោក ឧកញ៉ាព្រម ទាំងភរិយា មានទាំងប្អូនស្រីផង នាំធ្វើដំណើរជូនប្អូនប្រុស របស់ខ្លួនទៅ ដល់មន្ទីរពេទ្យ ហើយចាំមើលថែ ដោយផ្ទាល់តែម្ដង។
យោងតាមរយៈគណនី ហ្វេសប៊ុកផេក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ប្រាប់ឲ្យដឹងថា៖”កាលធ្វើកម្មករអេតចាយ នៅស្រុកស្អាងខេត្តកណ្ដាល ប្អូនប្រុសមិនទាន់គ្រប់អាយុទេទើបតែអាយុ ១៦ឆ្នាំប៉ុណ្ណោះ តែត្រូវលីជ័រស្បែកជើងទំងន់ ៧០គីឡូជាមួយគ្នា បន្ទាប់មកទៀតធ្វើកម្មករហ្គាសនៅគីឡូលេខ៩ ហូបបាយមិនសូវឆ្អែតជាប្រចាំ។
ការឆ្លងកាត់ការលំបាក និងវេទនាជាមួយគ្នាជាច្រើនរាប់មិនអស់ ការងារប្រើកម្លាំងបាយជិត៣០ឆ្នាំ រហូតដល់ឈឺ។ ហើយរាល់ពេលទៅពេទ្យវះកាត់ឬព្យាបាលផ្សេងៗខ្ញុំគ្មានពូមីងឬខ្សែស្រឡាយអ្នកនៅភ្នំពេញទេ មានតែបីនាក់បងប្អូន។ ជាពិសេសមិនសូវអោយឪពុកម្ដាយដឹងទេខ្លាចគាត់បារម្ភ តាំងពីនៅស្រុកខ្មែររហូតដល់កូរ៉េ។ ដល់ពេលនេះអ្វីដែលប្អូនបន្សល់ទុកពីកូរ៉េ គឺជម្ងឺដែលត្រូវវះកាត់មិនអាចខានបាន។
ជាមួយគ្នានោះ លោក ឡេង ប្រុស ដែលជា ត្រូវជាបងបង្កើត ក៏បានភ្ជាប់រូបថតជាច្រើនសន្លឹក នៃស្ថានភាពនៃការវះកាត់ជំងឺរបស់លោក ឡេង និមល ដែលជាប្អូនប្រុសពៅ ដែលមានខ្លឹមសារថា៖ “ប្អូនៗគ្រប់គ្នាអស់កំលាំងកំដរអ្នកជំងឺ ចាំស្ដាប់លទ្ធផលម្នាក់ៗភ្នែកស ព្រោះវះកាត់ហួសម៉ោងកំណត់ជិត ១ម៉ោងតែយ៉ាងណាបានជោគជ័យហើយ ហើយគ្រប់គ្នាបានសប្បាយចិត្ត នេះជាធម្មជាតិរបស់មនុស្សដែលត្រូវចេះស្រលាញ់អាណិតគ្នាទៅវិញទៅមក ក៍មិនមាននរណាតូចចិត្តរឺអត់ចិត្តអីដែរ ព្រោះថាយើងមានលទ្ធភាពទៅវះកាត់
នៅបរទេសពេទ្យមានជំនាញ មានសម្ភារៈទំនើបៗ ចុះបើអ្នកខ្លះវះត្រឹមស្រុកខ្មែរ អ្នកខ្លះទៀតអត់លុយវះកាត់ផង តើគាត់តស៊ូលំបាកវេទនាយ៉ាងណា។ ចុងក្រោយ ចង់ប្រាប់មិត្តភក្តិថា ការផុសរូបនេះមិនមានចិត្តអ៊ួតអាង រឺលើកតំកើង ពេទ្យបរទេសទេ តែពេទ្យស្រុកយើងមិនទាន់អាចធ្វើបាន ដូច្នេះចាំបាច់ត្រូវឆ្លងដែនទៅទីនោះ ពេទ្យល្អការព្យាបាលក៍ថ្លៃដែរ ទេព្យនៅយើងតំលៃទាបជាងទីនោះឆ្ងាយ”។
គិតមិនដល់ពេលនេះ លោក ឡេង និមល ត្រូវបានក្រុមគ្រូពេទ្យវ៉ះកាត់ដោយជោគជ័យហើយ និងកំពុងតែបន្តព្យាបាល៕