ឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា បានទៅកាន់តុលាការតាមដីកាកោះហៅដើម្បីលែងលះ ប៉ុន្តែពុំបានសម្រេចឡើយ ដោយសារភាគីខាងប្រពន្ធមិនយល់ព្រម ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការកោះហៅរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបំភ្លឺជុំវិញបណ្តឹងរបស់ស្វាមី គឺឧកញ៉ា ឌួង ងៀប ប្តឹងសុំលែងលះជាមួយភរិយា គឺលោកជំទាវ ខុង លីស៊ីអាណា។ ប៉ុន្តែបើតាមប្រភពព័ត៌មានបានលើកឡើងថា មិនបានសម្រេចឡើយ ដោយលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះ។
បើយោងតាមការបញ្ជាក់ពីលោកជំទាវ ខុង លីស៊ីអាណា បានប្រាប់សារព័ត៌មានថា៖ ស្វាមីលោកស្រីគឺឧកញ៉ា ឌួង ងៀប បានទាមទារលែងលះ តែលោកស្រីមិនព្រមលែងលះជាដាច់ខាត ព្រោះការលើកឡើងដើម្បីការលែងលះរបស់គាត់ វាមិនសមហេតុសមផលដែលត្រូវលែងលះជាមួយគាត់ឡើយ។ ដោយគាត់ថា មកពីលោកស្រីរករឿងគាត់ គាត់មិនមានសិទ្ធឯកភាពផ្សេងៗ តែការពិតគ្រប់យ៉ាង គឺដោយសារគាត់មានស្រីទើបធ្វើឲ្យគ្រួសារបែកបាក់គ្នា។
ដោយឡែកសម្រាប់លោកឧកញ៉ា ឌួង ងៀប រហូតមកទល់ពេលនេះ គឺមិនទាន់មានការបញ្ជាក់ ឬបកស្រាយអ្វីឡើយ ជុំវិញរឿងរ៉ាវវិវាទរបស់គ្រួសារអភិជនដែលបានបើកកកាយរឿងលែងលះ និងបញ្ហាគ្រួសារជាច្រើនធ្វើឡើងពីសំណាក់លោកជំទាវ ខុង លីស៊ីអាណា តាមរយ:សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៤ខែឧសភាកន្លងទៅ៕