លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំសមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលភាគច្រើន សុទ្ធតែមានងារជាឧកញ៉ា ទៅចូលរួមសន្និបាត និងពិព័រណ៍ International Build Environment Week ( IBEW ) នៅសណ្ឋាគារ Marina Bay Sands នៅប្រទេសសិង្ហបុរី។ ពិព័រណ៍លំនៅឋានអន្តរជាតិនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺជាដៃគូសហការ គាំទ្រក្នុងពិធីសន្និបាត និងពិពព័រណ៍ International Build Environment Week ( IBEW ) ដែលរៀបចំដោយក្រុមហ៊ុន Reed Exhibitions នៅសណ្ឋាគារ Marina Bay Sands នៅថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
នេះជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំបំផុតរបស់ប្រទេសសឹង្ហបុរី ដែលគ្របដណ្តប់លើការអភិវឌ្ឍ និងបរិបទរស់នៅ ដែលផ្សារភ្ជាប់ជាមួយនឹងបរិស្ថាន ដែលមានដូចជា ពិព័រណ៍សម្ភារៈសំណង់ ពិព័រណ៍ស្ថាបត្យកម្ម ពិព័រណ៍សម្ភារៈអគ្គិសនី និងពិព័រណ៍សម្ភារៈបច្ចេកវិទ្យា។
ប្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនេះ មានអ្នកជំនាញវិស័យសំណង់ប្រមាណជាង ១៣៥០០ នាក់ មកពីទូទាំងប្រទេសនៅអាស៊ី ក្នុងគោលបំណង សម្របសម្រួលដល់ការសិក្សា ការទំនាក់ទំនង និងការសហការជាមួយអ្នកជំនាញក្នុងស្រុក និងក្រៅប្រទេស៕
ប្រភព៖ swiftnewsdaily