លោកឧកញ៉ា តឹង ភីពីង គឺម្ចាស់ក្រុមហ៊ុន Zhengheng Group ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនគ្រាក់ៗក្នុងពហុឧស្សាហកម្មទាំងនៅប្រទេសកម្ពុជា និងបណ្តាលប្រទេសលើពិភពលោក។
Zhengheng Group ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុន Zhengheng Group បានចូលរួមនៅក្នុងវិស័យជាច្រើនរួមមាន៖ ធនាគារ ការវិនិយោគ អចលនទ្រព្យ អ៊ីនធឺណិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធនធានមនុស្ស ការអភិវឌ្ឍកម្មវិធី software និងវិស័យផ្សេងៗទៀត។ Zhengheng មិនមែនមានតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅប្រទេសចិន (រួមទាំងហុងកុង និងតៃវ៉ាន់) សហរដ្ឋអាមេរិក ថៃ ឡាវ និងប្រទេសនិងតំបន់ផ្សេងៗទៀត។


ឧកញ៉ា តឹង ភីពីង (Deng Pibing) គឺជាជនជាតិខ្មែរ មានខ្សែស្រឡាយកាត់ចិន កើតក្នុងឆ្នាំ ១៩៨០ នៅខេត្តហ៊ូណាន ប្រទេសចិន។ លោក តឹង បានមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៣ ហើយបានចាប់ផ្តើមធ្វើការលើវិស័យវិស្វកម្មព័ត៌មានអ៊ិនធឺណិត។


ក្នុងឆ្នាំ ២០១០ លោកចូលរួមក្នុងការបង្កើតវេទិការផ្សព្វផ្សាយព័ត៌មានធនធានមនុស្ស CAMHR។ ក្នុងឆ្នាំ ២០១៧ លោកបានបង្កើតក្រុមហ៊ុន ខេមបូឌា ហ្សេង ហេង ហើយនៅឆ្នាំដដែលលោកបានបង្កើតក្រុមហ៊ុនអចលនទ្រព្យ Zhenghneg ។ នៅឆ្នាំដដែលលោកបានទិញយក CAMBO TECHNOLOGY Co., LTD និងបានវិនិយោគនៅក្នុងសហគ្រាសជាង ១០ ។

ឆ្នាំ២០១៧ លោកឧកញ៉ា បានចាប់ផ្តើមគម្រោងរួមបញ្ចូលគ្នានៃរមណីយដ្ឋានទេសចរណ៍វប្បធម៌ខ្នាតធំមួយនៅខេត្តកោះកុង ឈ្មោះថា Long Bay-Dara Sakor ដែលមានផ្ទៃដីរហូតដល់ទៅ ២លានម៉ែត្រការ៉េ។ Long Bay-Dara Sakor គឺជាគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៍ដំបូងគេនៅប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងលំនៅដ្ឋាន អគារការិយាល័យ ពាណិជ្ជកម្ម វីឡា ការបង្កើតវប្បធម៌និងទេសចរណ៍។
នៅចុងឆ្នាំ ២០១៩ ឧកញ៉ា តឹង ភីពីង បានចាប់ផ្តើមវិនិយោគលើគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនៅតំបន់សេដ្ឋកិច្ចភ្នំពេញថ្មី ដែលមានផ្ទៃដីសរុប ៦០០,០០ ម៉ែត្រការ៉េ និងដំណាក់កាលទីមួយគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម OCT ដែលមានផ្ទៃក្រលាជាង ២០០,០០០ ម៉ែត្រការ៉េ។

គិតមកដល់ពេលបច្ចុប្បន្ន ឧកញ៉ា តឹង ភីពីង ជាប្រធានសមាគមលើកកម្ពស់ទេសចរណ៍កម្ពុជាចិន, ប្រធានសមាគមធុរកិច្ចចិននៅអាស៊ាន, ប្រធានក្រុមហ៊ុន Zhengheng Group, ប្រធានក្រុមហ៊ុនអចលនទ្រព្យ Zhenghneg, នាយក/សហស្ថាបនិកក្រុមហ៊ុន CAMHR , CAMBO TECHNOLOGY Co., LTD , BIC ហូលឌីង , សមាគមអាស៊ានហុងកុង និងជាប្រធាន/សហស្ថាបនិកនៃ TourAround ។
ឧកញ៉ា តឹង ភីពីង បានផ្តល់អនុសាសន៍ថា៖ “នៅពេលដែលសង្គមមានស្ថេរភាពហើយប្រទេសកាន់តែរឹងមាំនោះប្រជាជននឹងមានថាមពលនិងភាពរីករាយបន្ថែមទៀតដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់យើង”។
លោកថា ក្នុងនាមជាអ្នកជុំនួញនៃប្រទេសកម្ពុជាយើងប្រកាន់ខ្ជាប់នូវជំនឿមួយ គឺបេះដូងស្មោះ លើផ្លូវដ៏ត្រឹមត្រូវ ទើបឋិតថេរយូរអង្វែង ៕