កាលពីថ្មីៗនេះមានមនុស្ស ៩នាក់បានក្លាយជាមហាសេដ្ឋីថ្មី ដោយសារការលក់វ៉ាក់សាំងបង្ការកូវីដ-១៩។ នេះបើយោងតាមក្រុមយុទ្ធនាការណ៍បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ និងអំពាវនាវឲ្យបញ្ឈប់ពីការគ្រប់គ្រងសាជីវកម្មឱសថផ្តាច់មុខអំពីបច្ចេកបវិទ្យាវ៉ាក់សាំង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
A lab technician holds a bottle containing results for COVID-19 vaccine testing at the National Primate Research Center, run by Chulalongkorn University in Saraburi Province, north of Bangkok, Saturday, May 23, 2020. Thai health officials said that scientists in Thailand have had promising results in testing a COVID-19 vaccine candidate on mice, and have begun testing on monkeys. (AP Photo/Sakchai Lalit)
“ក្រុមសម្ព័ន្ធវ៉ាក់សាំងប្រជាជន” បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ “រវាងពួកគេ មហាសេដ្ឋីថ្មី៩នាក់នេះមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នា ១៩.៣ប៊ីលានដុល្លារអាមេរិក ដែលលុយទាំងនេះគឺគ្រប់គ្រាន់សម្រាប់វ៉ាក់សាំងដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសចំណូលទាប ១.៣ដង”។
ក្រុមសម្ព័ន្ធដែលជាបណ្តាញនៃអង្គការ និងសកម្មជននានាកំពុងធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាយសម្រាប់ការបញ្ឈប់ចំពោះកម្មសិទ្ធិបញ្ញា និងសិទ្ធិប៉ាតង់សម្រាប់វ៉ាក់សាំង បាននិយាយថា តួលេខរបស់ខ្លួនផ្អែកលើទិន្នន័យ Forbes Rich List។
អ្នកស្រី Anna Marriott មកពីអង្គការសប្បុរសធម៌ Oxfam ដែលជាផ្នែកនៃសម្ព័ន្ធ មានប្រសាសន៍ថា “មហាសេដ្ឋីទាំងនេះគឺជាមនុស្សដែលទទួលបានប្រាក់ចំណេញយ៉ាងធំសម្បើមពីសាជីវកម្មឱសថជាច្រើនដែលទទួលបានពីសិទ្ធិផ្តាច់មុខដែលពួកគេកាន់កាប់លើវ៉ាក់សាំងទាំងនោះ”។
បើតាមសម្ព័ន្ធ បន្ថែមលើអ្នកមានជាន់ថ្មី មហាសេដ្ឋីដែលមានស្រាប់៨នាក់ត្រូវបានគេឃើញការបញ្ចូលទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេគឺកើនឡើងដល់ ៣២.២ប៊ីលានដុល្លារអាមេរិក ដែលបានមកពីការលក់វ៉ាក់សាំងដែល។
ក្រុមសម្ព័ន្ធក៏បានបង្ហាញឈ្មោះនៃមហាសេដ្ឋីវ៉ាក់សាំងថ្មីទាំងនោះមានដូចជា៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna លោក Stephane Bancel និងសមភាគីក្រុមហ៊ុន BioNTech លោក Ugur Sahin។ ៣នាក់ផ្សេងទៀតគឺសហស្ថាបនិកក្រុមហ៊ុនវ៉ាក់សាំងចិន CanSino Biologics។
ការស្រាវជ្រាវបានធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលសុខភាពសកល G20 នៅថ្ងៃសុក្រនេះដែលជាឱកាសសម្រាប់ការបង្កើនការអំពាវនាវកាន់តែខ្លាំងដើម្បីឲ្យលុបចោលកម្មសិទ្ធិបញ្ហាជាបណ្តោះអាសន្នអំពីវ៉ាក់សាំងកូវីដ-១៩។
ក្រុមអ្នកគាំទ្របាននិយាយថា ការធ្វើបែបនេះនឹងជួយបង្កើនការផលិតនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ និងដោះស្រាវវិសមភាពយ៉ាងខ្លាំងក្នុងការទទួលបាន។
សហរដ្ឋអាមេរិក ក៏ដូចជាឥស្សរជនល្បីៗដូចជាសម្តេចប៉ាប ហ្វ្រង់ស័រ ក៏បានគាំទ្រចំពោះគំនិតលុបចោលជាសកលពីសិទ្ធិប៉ាតង់។
នៅឯកិច្ចប្រជុំកំពូលទីក្រុងបារីសកំពុងស្វែងរកការជំរុញហិរញ្ញប្បទាននៅទ្វីបអាហ្វ្រិកចំពេលរាលដាលកូវីដ-១៩កាលពីថ្ងៃអង្គារ៍ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រូន បានអំពាវនាវឲ្យលុបចោលរាល់ឧបសគ្គទាំងអស់ដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដែលបានរារាំងដល់ការផលិតវ៉ាក់សាំងជាក់លាក់មួយចំនួន។
គណៈកម្មារអឺរ៉ុបបាននិយាយនៅថ្ងៃពុធថា ខ្លួនអាចជាសំឡេងស្ថាបនានៅក្នុងកិច្ចពិភាក្សាអង្គការពាណិជ្ជកម្មពិភពលោកស្តីពីបញ្ហានេះ៕
ប្រភព៖ bangkokpost