ឧកញ៉ា ឌួង ងៀប នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២នេះ បានចេញមកបំភ្លឺរឿងរ៉ាវជម្លោះគ្រួសារអភិជន ដែលកំពុងប្តឹងផ្តល់គ្នាឡើងតុលាការ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ឧកញ៉ា ឌួង ឌៀប បានឲ្យដឹងថា៖ មូលហេតុដែលខ្ញុំចាកចេញពីផ្ទះនោះដោយភរិយាបានដាក់ចេញនូវបទបញ្ជាថ្មី ដើម្បីគ្រប់គ្រងរូបខ្ញុំ មានពេលមួយខ្ញុំគ្រាន់តែទៅខេត្តតែមួយយប់ទេ ហើយខ្ញុំត្រឡប់មកផ្ទះវិញ ខោអាវ និងសម្ភារៈរបស់ខ្ញុំប្រើត្រូវបានគាត់ប្រើឱ្យកូនចៅយកទៅដុតកម្ទេចចោលអស់ព្រមទាំងបង្ហោះវិីដេអូទៀត ។
លោកថា មានពេលខ្លះវាយដំរូបខ្ញុំស្រេចតែចិត្តពេលគាត់ខឹងម្ដងៗ ហើយថែមទាំងចាក់សោររូបខ្ញុំនៅក្នុងផ្ទះជាមួយចុងភៅ ២នាក់ទៀត ។ ចំពោះរូបខ្ញុំវិញបានគិតថាមនុស្សយើងគ្រប់រូបរស់នៅក្រោមច្បាប់ មានសិទ្ធិសេរីភាពពេញលេញក្នុងការដើរធ្វើការដើម្បីបម្រើជាតិប្រកបមុខរបររកស៊ីដោយគ្មានការហាមឃាត់ ។ ចំណែករូបខ្ញុំវិញសុំតែមួយសប្តាហ៍សេរីភាពកន្លះថ្ងៃក៏គេមិនឱ្យដែរ ។ ទន្ទឹមនឹងនេះ ខ្ញុំបានរៀបចំសំណុំរឿងរួចរាល់ហើយ កំពុងដាក់ប្តឹងទៅសមត្ថកិច្ចលើបញ្ហានេះ។
ឧកញ៉ា ឌួង ងៀប បានបញ្ជាក់ថា ហើយរយៈពេលជាងមួយឆ្នាំមកនេះ រឿងរ៉ាវក៏បានកើតឡើងធ្វើឱ្យមានជម្លោះក្នុងគ្រួសារ ។ ហើយរូបខ្ញុំក៏រំងាប់ក្នុងគ្រួសារដើម្បីកុំមានរឿងរ៉ាវឮដល់ខាងក្រៅ ខ្លាចប៉ះពាល់កិត្តិយសគ្រួសារ ពេលនោះខ្ញុំសុខចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ក្នុងគ្រួសារ ព្រមទាំងក្រុមហ៊ុនដែលរូបខ្ញុំបានចំណាយកម្លាំងញើសឈាម រកស៊ីក្នុងមួយជីវិត ប្រគល់ឱ្យកូនទាំង ៤ នាក់ និងភរិយារបស់ខ្ញុំ ក្រោមការបង្ខិតបង្ខំ ថែមទាំងសុខចិត្តឱ្យគេវះកាត់អវៈយវៈ (គ្រៀវ) ទៀតផង៕