នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោកឧកញ៉ា ឌួង ងៀប ចេញមកបកស្រាយជុំវិញរឿងរ៉ាវគ្រួសារដែលកំពុងបង្ករការភ្ញាក់ផ្អើល ខណៈសំណុំរឿងលែងលះគ្នារវាងលោក និងភរិយាស្ថិតក្នុងដៃតុលាការ។ កាលពីថ្ងៃទី១៤ ខែឧសភា ម្ដាយបង្កើតអតីតឧកញ៉ា ឌួង ឆាយ គឺលោកស្រី ខុង លីស៊ីអាណា បានចេញមុខទទូចស្នើសុំយុត្តិធម៌សម្រាប់ខ្លួនឯង និងកូនប្រុសគឺព្រះតេជព្រះគុណ ឌួង ឆាយ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ឧកញ៉ា ឌួង ងៀប បានឲ្យដឹងថា រឿងដីដែលនិយាយថា ខ្ញុំកាត់ឈ្មោះឱ្យនោះ ការពិតដីនេះដំបូងឡើយខ្ញុំបាននិយាយជាមួយធនាគារមួយដែលខ្ញុំរាប់អានជិតដិតនោះ ជួយទម្លាក់លុយឱ្យកូនប្រុស ឌួង ឆាយ និងនាង ដេត ម៉ាលីណា ដើម្បីចាប់ផ្តើមវិនិយោគដូចដែលខ្ញុំបានរកស៊ី រាប់សិបឆ្នាំកន្លងមក។ ដោយពេលនោះដន្លងខ្ញុំ ម្តាយបង្កើត ដេត ម៉ាលីណា ក៏ចូលហ៊ុនតូចមួយក៏មានទឹកប្រាក់ ៨៥.០០០ ដុល្លារ ស្មើ ៥០០០ ម៉ែត្រការ៉េ នៅក្នុងកិច្ចសន្យាទិញដីមួយកន្លែង ដោយមានមេធាវីបោះត្រាយ៉ាងត្រឹមត្រូវ សរុបទឹកប្រាក់ (ហុកសិបប្រាំម៉ឺនដុល្លារ) ស្របពេលនោះ ឌួង ឆាយ និងនាង ដេត ម៉ាលីណា ចាប់ផ្តើមមានជម្លោះគ្នាមិនទាន់ឈានដល់ការលែងលះគ្នាទេ ហើយ ដេត ម៉ាលីណា ក៏និយាយជាមួយខ្ញុំថា សុំប៉ាជួយកាត់ឈ្មោះឱ្យខ្ញុំទៅ ព្រោះខ្ញុំមិនមានទ្រព្យអីធំដុំទេ ។
ចំណែកដីទ្រព្យដែលប៉ាឯងឱ្យទៅ ឌួង ឆាយ ប្រហែលជាង ២០ លានដុល្លារនោះ ឆាយ មិនចែកឱ្យខ្ញុំទេ ដោយ ឆាយ និយាយថា នេះជាកេររបស់ឪពុកម្តាយគេទេ ដូច្នេះប៉ាឯងកាត់ឱ្យខ្ញុំទាំងអស់នោះមកដូចប៉ាជួយចៅទាំង ៣ អញ្ចឹង ខ្ញុំឆ្លើយថា ប៉ានឹងជួយកូនឯង តែកូនឯងត្រូវមានការយល់ព្រមពី ឆាយ តែក្រោយមកទៀតជម្លោះរវាង ឌួង ឆាយ និង ដេត ម៉ាលីណា កាន់តែខ្លាំងរហូតដល់ការលែងលះគ្នា ។
លោកបានបញ្ជាក់ថា ចំណែកដីរបស់ម្ដាយ ដេត ម៉ាលីណា បច្ចុប្បន្តម្ចាស់ដីឈ្មោះ សុខ វិបុល បានប្រគល់ដី និងកាត់ឈ្មោះជូនលោកស្រី អេង ស៊ីម៉ាដែរ ម្តាយនាង ដេត ម៉ាលីណា ។ រយៈពេលជិត ១ ឆ្នាំចុងក្រោយនេះខ្ញុំមិនបានជួប ឬទៅផ្ទះរបស់ ឌួង ឆាយ និងនាង ដេត ម៉ាលីណា ទេ ។ ទើបតែរយៈពេល ២ ខែមុននេះពូបង្កើតរបស់នាង ដេត ម៉ាលីណា ឈ្មោះ អេង សំផល អេង សោភា ដែលជាកូនចៅខ្ញុំផង និងមិត្តភក្ដិជិតដិតបំផុត (ជាប៉ូលិស) ដែលបានដឹងរឿងគ្រប់យ៉ាងតាំងពីដើមដល់ចប់ បានយកឡានមកដឹករូបខ្ញុំបាទទៅជួប ដេត ម៉ាលីណា នៅផ្ទះរបស់នាងដែលមានការចូលរួម ៖ ១- ដេត រិទ្ធី បងប្រុសបង្កើតរបស់នាង ដេត ម៉ាលីណា ២- អេង សំផល (ពូ) ៣- អេង សោភា និងរូបខ្ញុំបាទផ្ទាល់ព្រមទាំងម្ដាយបង្កើតរបស់នាង និងចៅៗទាំងអស់ ។
អំឡុងពេលជួបនោះដោយរូបខ្ញុំផ្ទាល់ និង អេង សោភា បានអង្វរថា សុំឱ្យ ដេត ម៉ាលីណា កុំប្ដឹង ឌួង ឆាយ អីអាណិតប៉ាផង ។ អាណិតដល់ចៅៗទាំង៣ ដោយខ្ញុំអង្វរពោលពាក្យថា អាឆាយ ឥឡូវវាអស់គោរមងារជាឧកញ៉ា ដូចបានដាក់ទោសវារួចហើយ ដូច្នេះកូនឯងកុំប្ដឹងវាទៀតអី បើពុំដូច្នេះកូនៗ ឌួង ឆាយ ធំឡើងវាស្អប់កូនឯង ។ តែនាង ដេត ម៉ាលីណា ថែមទាំងខឹងខ្ញុំ និងពូៗរបស់ខ្លួនទាំងពីរដោយប្រាប់ថា ឈប់យករឿង ឌួង ឆាយ មកនិយាយទៅ ចំណែក ដេត រិទ្ធី ក៏ប្រាប់ថា ពូងៀប កុំជួយ ឆាយ ទុកឱ្យច្បាប់ធ្វើការ៕