មកស្គាល់អ្នកជំនួញស្រ្តីម្នាក់ទទួលបានងារ “ឧកញ៉ា” ជាមួយមហាសេដ្ឋី ហុង ពីវ ចំថ្ងៃខែឆ្នាំតែមួយ

ជុំវិញ​ឧកញ៉ា

អ្នកជំនួញនៅកម្ពុជាគ្រាក់ៗ ២រូប ទទួលបានគោរមងារជាឧកញ៉ាចំថ្ងែខែឆ្នាំតែមួយ បើទោះកើតមិនចំថ្ងៃជាមួយគ្នាក៏ដោយ ខណៈដែលពួកគាត់សុទ្ធតែមានកិត្តិនាមល្បីល្បាញក្នុងពិភពជំនួញ និងកិច្ចការសប្បុរសធម៌ជាមួយរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

១.អ្នកឧកញ៉ា ហុង ពីវ

គឺជាមហាសេដ្ឋីអចលនទ្រព្យនៅប្រទេសកម្ពុជា និងជានាយក​ប្រតិបត្តិនៃក្រុមហ៊ុនពិភពថ្មី Group ដែលវិនិយោគ​លើការសាងសង់​រាប់​សិប​គម្រោង រាប់​ម៉ឺន​ខ្នង​ផ្ទះ នៅ​ក្នុង​រាជ​ធានី និង​ជាយ​ក្រុង​ភ្នំពេញ។ លោកទទួលបានងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/១១០២/៣២៦ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០២។

២.លោកជំទាវឧកញ៉ា កែវ ម៉ាលី

គឺជាប្រធានក្រុមហ៊ុន កែវម៉ាលី គ្រុប, អតីតសមាជិកព្រឹទ្ធសភា, អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជាអនុប្រធានសមាគមន៏អ្នកអភិវឌ្ឍន័លំនៅឋានកម្ពុជាផងដែរ។ លោកជំទាវទទួលបានងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/១១០២/៣៣១ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០២។

លោកជំទាវ កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលមរណភាព នៅម៉ោង១៖០៧នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅទីក្រុងបាងកក ប្រទេសថៃ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក គិតមកដល់ពេលបច្ចុប្បន្នមានឧកញ៉ាសរុបជាបណ្តោះអាសន្នប្រមាណជាង ១ពាន់នាក់ ខណៈឧកញ៉ាមួយចំនួនក៏ត្រូវបានដកហូតងារវិញក្រោយប្រព្រឹត្តមិនគប្បីក្នុងសង្គម និងគ្រួសារ៕

ចុចអានអត្ថបទទាក់ងទង៖