បន្ទាប់ពីប្រកាសបង្កើតរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិចតា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើទឹកដី ខេត្តបាត់ដំបងភ្លាមបានធ្វើឲ្យមហាជនគាំទ្រជាខ្លាំង។ ជាមួយនិងគម្រោងប្រើដើមទុនរាប់សិបលានដុល្លារនេះ អ្នកឧកញ៉ាបានចុះសមរភូមិផ្ទាល់តែម្ដង ហើយលោកបានប្រើពាក្យមួយឃ្លាលើបណ្ដាញសង្គម យ៉ាងចាក់ដោតតែម្ដង ” ធ្វើជាមេទ័ព ត្រូវតែចូលសមរភូមិជួរមុខទើបធ្វើកិច្ចការធំបាន”។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ



គម្រោងរមណីយដ្ឋានសិប្បនិមិត្តលើផ្ទៃដី ៥០០ហិច របស់អ្នកឧកញ៉ាធ្លាប់មានប្រវត្តិជាអតីត ពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បច្ចុប្បន្នកំពុងតែសម្រុកឈូសឆាយរៀបចំដី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រមូលផ្ដុំនៅកន្លែងកម្សាន្តជាច្រើនប្រភេទមានដូចជា៖ 1.កោះចាក់សោរបេះដូង 2.ស្ទឹងសាងស្នេហ៍ 3.រម្មណីដ្ឋានវាលស្រែធម្មជាតិ 4. រីសត សណ្ឋាគារលើកោះជាលក្ខណៈឯកជន 5. ផែទឹកទេសចរណ៍ ប្រមូលផ្ដុំអ្នកលេងមូតូទឹក 6.កន្លែងក្មេងលេង 7.តារាងបាល់ទាត់ 8.កន្លែងប្រគំតន្រ្តី 9.បុរី វីឡាលំហែរមាត់ស្ទឹង ហើយអភិវឌ្ឈន៍ប្រមូលផ្ដុំកន្លែងទេសចរណ៍ជាច្រើនទៀត។




ជាមួយគ្នានោះដែរ គម្រោងអភិវឌ្ឈន៍ក្រុមហ៊ុនក៏មាន ធ្វើការពុះដីឡូត៍លក់ជូនបងប្អូនសម្រាប់សាងសង់លំនៅឋានរស់នៅក៏ដូចជា សម្រាប់ប្រកបអាជីវកម្មដែរ ដោយត្រៀមលក់ជូនក្នុងពេលឆាប់ៗនេះ។ មហាជនរំពឹងថា បន្ទាប់គម្រោងរមណីយដ្ឋានសិប្បនិមិត្តដែលប្រើដើមរាប់សិបលានដុល្លាររបស់សេដ្ឋីអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ណាវ៉ាត្រា គ្រុប វ័យក្មេងរូបលេចចេញជារូបរាង វានិងក្លាយជា តំបន់កម្សាន្តជិតជាងគេ របស់បងប្អូនអ្នកខេត្តបាត់ដំបងជាក់ជាមិនខាន។



