បន្ទាប់មានការរិះគន់ជាបន្តបន្ទាប់លើបណ្ដាញសង្គម ទៅលើលោក ឧកញ៉ា ឡេង ណាវ៉ាត្រា យកប្រាក់ ប្រាក់៨០លានរៀល ជួយគន្ធបុប្ផា លើបណ្ដាញសង្គមជាមន្តបន្ទាប់ លោក ឡេង ប្រុស ដែលត្រូវជាបងបង្កើត របស់លោក ឧកញ៉ា ឡេង ណាវ៉ត្រា បានចេញមុខឆ្លើយបកទៅអ្នករិះគន់ទាំងនោះ ដោយលោក បានលើ ហេតុផលមួយចំនួនឲ្យមហាជនពិចារណា។
លោក ឡេង ប្រុស(Leng Bros) បានសរសេរលើកគណនីយFacebook ផ្ទាល់ខ្លួនលោកយ៉ាងដូចនេះថា” លុយនេះ ជាកំលាំងប្រាជ្ញា ជាញើសឈាមរបស់លោក ឧក ញ៉ា ឡេង ណាវ៉ាត្រា រកស៊ីដោយស្របច្បាប់ មិនបានទៅលួចទៅប្លន់ ប្រព្រឹត្តអំពើរ ពុករលួយ ជួញដូរខុសច្បាប់ទេ។ រឿងអវិជ្ជមានខ្លះ កើតឡើងក្នុងសង្គមហេតុអ្វីមិនរិះគុន ស្ថាបនា គ្រាន់តែគ្នាដូរលុយចង់អោយមើលទៅឃើញច្រើន បែជាតែស្ករ ចង់ជាន់ពន្លិចគ្នាដែលជាមនុស្ស ស្លូតត្រង់ គ្មានខ្សែគ្មានខ្នង កើតឡើងមកក្នុងត្រកូលកសិករក្រីក្រ ខំតស៊ូដោយខ្លួនឯងបានប៉ុណ្ណឹងគ្នាត្រេកអរណាស់ ហេតុអ្វីមិនជួយលើកទឹកចិត្តគ្នា នៅពេលគ្នាធ្វើទង្វើល្អដាក់សង្គម បងប្អូន?។តើខ្លាចឧក ញ៉ា ឡេង ណាវ៉ាត្រាទៅដណ្ដើមតំណែង របស់បងប្អូន របស់កូនចៅ ឪពុកម្ដាយបងប្អូន មែន? វាជាសមត្ថភាពរបស់មនុស្សខំប្រឹងរាងៗខ្លួន គេអាចធ្វើអ្វីបានអោយធ្វើទៅ យើងធ្វើអ្វីបានយើងធ្វើទៅកុំច្រណែនឈ្នានីសគេ។
មេបក្សប្រឆាំង គាត់ដើរលុយទឹកយកនំបុ័ង ទៅចែកពលរដ្ឋ ម្នាក់2ដុំក៍គាត់ថតផុស អ្នកខ្លះទិញនំចំណីតាមផ្លូវ1ម៉ឺន 2ម៉ឺនរៀលក៍គេថតផុស ចុះហេតុអ្វីផ្ដល់អំណោយ80លានរៀលថតអោយបងប្អូនឃើញមិនបានតើនេះជាទង្វើល្អជួយសង្គមដែលបងប្អូនចង់បានរឺមិនមែន ?តើវាខាតប្រយោជន៍ដល់ប្រទេសជាតិ ដល់បងប្អូននៅត្រង់ចំណុចណា?។វាមិនច្រើនទេលុយ80លានរៀលស្មើរ២ម៉ឺនដុល្លា ចំពោះឧក ញ៉ាធំៗតែឧក ញ៉ាតូចតាចដូចពួកខ្ញុំវាច្រើនគួរសមហើយ។
គ្រប់ប្រទេសលើសកលលោកយើងនេះ វាជាកាតាព្វកិច្ចរបស់ពលរដ្ឋគ្រប់រូបទៅហើយដែលត្រូវចាយលុយជាតិរបស់ខ្លួន ពិតណាស់ការប្រើលុយជាតិរបស់ខ្លួនមិនមែនតែជំរុញអោយសេដ្ឋកិច្ចរបស់ប្រទេស រីកលូតលាស់លឿនតែមួយមុខទេ តែវាក៍ផ្នែកមួយនៃស្មារតីជាតិនិយមដែរ ព្រោះនៅលើក្រដាសប្រាក់មាន រូបតំណាង និមត្តរូបដ៍មានតំលៃអោយជាតិសាសន៍និមួយៗ។ បងប្អូនអាចមើលឃើញពេលបរទេសផ្ដល់ជំនួយមកយើងគេតែងតែជំនួយជាលុយរបស់គេ ដូចជាចិន លុយយន់ ជប៉ុនលុយយេន កូរ៉េលុយវ៉ុន អាមេរិចលុយដុល្លារ បើជាសំភារៈក៍មានរូបទង់ជាតិ និងអក្សររបស់គេដែរ។ថ្នាក់ដឹកកំពូលៗរបស់ប្រទេសកម្ពុជា មានព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីតែងតែប្រើប្រាក់រៀលដែលជាអំណោយជួនផ្ទាល់ព្រះហស្ថ ផ្ទាល់ដៃដល់ ប្រជារាស្រ្ត ប្រជាពលរដ្ឋ។ អ្វីដែលគេ sponsored ផ្សព្វផ្សាយតំលៃលក់ដូរគឺគេសរសេរអោយស្រួលមើលឆាប់យល់ នៅកម្ពុជាជាទីផ្សារសេរីចាយលុយរៀល លុយដុល្លា លុយបាត លុយដុង ផ្លូវការនិយមចាយលុយរៀល និងដុល្លាអាមេរិច។ទិញផ្ទះបុរី ប្រាក់រៀលក៍យក ប្រាក់ដុល្លារក៍យកក្រុមហ៊ុនយើងខ្ញុំមិនបដិសេធទេ អោយតែប្រើប្រាស់បាន មិនខុសច្បាប់។ លុយដែលយើងខ្ញុំយកទៅអោយមន្ទីពេទ្យ សុទ្ធតែជាក្រដាសប្រាក់ថ្មីដូរនៅម្ដុំលីហ៊ូ លីហ៊ួយកពីធនាគាជាតិលុយថ្មីគីបម៉ាស៊ីនអ្នករាប់1ដុំ5ម៉ឺនរៀល 20ដុំ1លានរៀល 20ដុំ 80ដង ស្មើនឹង80លានរៀល(2ម៉ឺនដុល្លាអាមេរិច) មិនមែនលុយចាសៗទេ បើគ្មានពេលរាប់លំអិតទេនៅពេលខាងមន្ទីពេទ្យយកទៅចាយវាយ ទៅដាក់ធនាគាពិតជាដឹងលើសរឺខ្វះ មន្ទីពេទ្យនឹងតេប្រាប់ម្ចាស់អំណោយវិញថាមិនគ្រប់ ច្បាស់ណាស់ថាម្ចាស់អំណោយនឹងយកលុយទៅបន្ថែមអោយគ្រប់ចំនួន និងរកមូលហេតុតើលុយបាត់នៅចំណុចណា ធនាគាជាតិ កន្លែងប្ដូរប្រាក់រឺក៍មកពីការដឹកជញ្ជួនបន្តរ។ តាំងនាមខ្ញុំជារៀមច្បងក្នុងគ្រួសារធ្លាប់មើលថែប្អូនៗតាំងពីតូចសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកំពូលៗតែងតែរាប់រកផ្ដល់តំលៃអោយប្អូនឡេង ភត្រា(ឡេង ណាវ៉ាត្រា) ជាអតីតពលករ កសិករ ពិសេសបង ហេង ឡុងនិងមិត្តភក្តិដ៍ទៃរបស់ប្អូនខ្ញុំឡេង ភត្រា ដែលតែងតែផ្ដល់តំលៃជួយគាំទ្រដោយចិត្តស្មោះស។”