តើឥឡូវនេះអ្នកកំពុងតែគិតថាអ្នកជាមនុស្សអន់ដោយសារតែអ្នកបានទទួលនូវភាពបរាជ័យម្ដងទៀតមែនទេ?សូមលោកអ្នគិតថាមនុស្សទាំងអស់គ្នាសុទ្ធតែមានលក្ខណៈ ពិសេសរបស់ខ្លួនផ្សេងៗគ្នាហេតុនេះសូមកុំបណ្ដោយឲ្យភាពបរាជ័យចូលមកដឹក នាំជីវិតរបស់អ្នកឲ្យសោះបរាជ័យមិនមែនមានន័យថាអ្នកត្រូវតែចុះចាញ់នោះទេការបរាជ័យអាចជាកូនសោរមួយយ៉ាងសំខាន់ សម្រាប់ចាក់ចូលទៅដល់ភាពជោគជ័យ។
បើមិនមានការបរាជ័យទេនោះក៏យើងមិនដឹងថាភាពបរាជ័យមានន័យយ៉ាងដូចម្ដេចដែរហើយកាន់តែមិនដឹងថាជោគជ័យកើតមកពីណាដែរខាងក្រោមនេះជាយុទ្ធសាស្ត្រខ្លះៗសម្រាប់យកឈ្នះការបរាជ័យរបស់អ្នក ដែលផបហ្សូន អាស៊ីយើង លើកឡើងដើម្បីចែករំលែកដល់ប្រិយមិត្តដូចតទៅ៖ ១. ឆ្លុះកញ្ចក់ហើយញញឹមដាក់ខ្លូនឯង រួចប្រាប់ខ្លួនអ្នកថា អ្នកពិតជាសង្ហាពោរពេញ ដោយភាពជឿជាក់លើខ្លូនឯង។ ២. ញញឹមដាក់អ្នករាល់គ្នាដែលអ្នកបានជួប ទោះវាជាការជាប្រជុំដែលមិនសប្បាយរីករាយក៏ដោយ ការបង្ហាញនូវស្នាមញញឹមដាក់នរណាម្នាក់ ហាក់ដូចជាអ្នកកំពុងតែបង្ហាញនូវាគារវកិច្ចដ៏សែនកក់ក្ដៅចៃពោះនរណាម្នាក់អ៊ីចឹង លើសពីនេះទៅទៀតការញញឹមអាចជួយអ្នក ឲ្យមាននៅភាពក្លាហានដោះស្រាយបញ្ហាដោយគ្មានភាពភ័យខ្លាច ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ៣.ចូរបង្កើតមិត្តភាពឲ្យបានច្រើន កាលអ្នកជាមនុស្សដែលមានប្រជាប្រិយភាពសម្រាប់អ្នករាល់គ្នាហើយនោះ អ្នកនឹងមានអ្នកគាំទ្រច្រើនហើយពួកគេមិនបណ្ដោយ ឲ្យអ្នកធ្លាក់ទៅក្នុងភាពបរាជ័យនោះទេ។ ចំពោះការរាប់អានមនុស្សពិតជាមានសារសំខាន់ខ្លាំងណាស់ មនុស្សយើងទាំងអស់គ្នាមិនអាចរស់នៅដោយគ្មានទាំនាក់ទំនងរវាងគ្នានិងគ្នាបានទេ ជាងនេះទៅទៀតមនុស្សគ្រប់គ្នាសុទ្ធតែអាចសិក្សារាល់ចំណុចល្អនិងអាក្រក់ពីគ្នាទៅវិញទៅមកបានមិនថាអ្នកនោះមាន ឬក្រ ល្អឬអាក្រក់នោះ ប្រសិនបើយើងមានគំនិតអ្វីក៏មានផលប្រយោជន៍ដែរ។ ៤. ពោរពេញទៅដោយឆន្ទៈក្នុងការធ្វើអ្វីមួយ ប្រសិនអ្នកជាមនុស្សម្នាក់ដែលមានគោលដៅចង់ទទួលបានជោគជ័យមែននោះ អ្នកត្រូវដែលធ្វើវាប្រកបដោយចិត្តមោះមុតហើយមានគុណភាព មិនមែននិយាយតែមាត់នោះទេ សុភាសិតមួយឃ្លា ពោលថាឲ្យតែមានចិត្តមោះមុត ស្រមោចក៏អាចសែងដំរីរួចដែរ។
ខ្លឹមសារទាំងស្រុងដោយលោក ឧកញ៉ា នួន អក