លោកជំទាវឧកញ៉ា អ៊ាន សៀវមុី និងនាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារ និង២០លានរៀល ព្រមទាំងសម្ភារៈមួយចំនួន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា កាលពីសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និងនាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។
បើតាមលោក គង់ សោភណ្ឌ័ ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
សូមជម្រាបជូនថា ថវិកា និងសម្ភារៈ ដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖
១.លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ថវិកាចំនួន ១០,០០០$ ម៉ាសចំនួន ៥០កេសធំ ស្ព្រៃសម្លាប់មេរោគ ចំនួន ១០០០ដប។
២.នាយកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ថវិកាចំនួន ២០,០០០,០០០រៀល៕