មកស្គាល់ម្ចាស់អាគារលំនៅដ្ឋានលំដាប់ពិភពលោក ស្តង់ដាផ្កាយ៥ លើកទីមួយនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

គម្រោងខុនដូ ដ៏ប្រណិតប្រចាំប្រទេសកម្ពុជា The Penthouse Resident ដែលបោះទុនវិនិយោគ​៣០លានដុល្លារអាមេរិក មានកម្ពស់៣៦ជាន់។ ខុនដូលំដាប់​ផ្កាយ៥នេះ សាងសង់លើផ្ទៃដី២ពាន់ម៉ែត្រការ៉េ តាមបណ្ដោយផ្លូវសុធារស ទល់មុខផ្សារអ៊ីអនម៉លទី១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គំរោង⁣ ដឹ ផេនហៅស៏ រេហ្ស៊ីដិនស៏ មាន​កំពស់ ៣៦ ជាន់ ​ មានអាងហែលទឹកនៅជាន់ទី៣៦និងភោជនីយដ្ឋានវិល៣៦០ដឺក្រេដំបូងគេបង្អស់នៅកម្ពុជា ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺការរចនាអគារទាំងមូលទៅតាមរចនាបថ⁣បែបលោកខាងលិចជាមួយកញ្ចក់ការពារកាំរស្មីយូវី លោកអ្នកអាចមើលឃើញយ៉ាងច្បាស់នូវ ទេសភាព ទីក្រុងភ្នំពេញទាំងមូលដូចជា៖ ព្រះបរមរាជវាំង ទន្លេចតុមុខ និងវិមានឯករាជ្យ ដែលជាទីតាំងដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញ។

អ្នកជំនួញអលចនទ្រព្យល្បីឈ្មោះបោះសំឡេង លោកឧកញ៉ា លី ហុង គឺជាសហគ្រិនម្នាក់តែងមានជំនឿមុតមាំក្នុងការវិនិយោគប្រកបដោយចក្ខុវិស័យឆ្ពោះទៅរកទីតាំង​នៅតាមតំបន់ដែល​មានសក្ដានុពល និងបានដឹងពុំនោលពលរដ្ឋនិយមចូលចិត្ត​រស់នៅក្នុងលំនៅដ្ឋានតាមបែបទំនើប និងស៊ីវីល័យដូចបណ្ដាប្រទេសជឿនលឿនដែរ។

លោកឧកញ៉ា លី ហុង គឺជាម្ចាស់គម្រោង The Penthouse Resident និងសណ្ឋាគារ អង្គរភែលែល រីសត់ ខេត្តសៀមរាប។ លោកទទួលបានគោរពស្រឡាញ់ជាខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងបុគ្គលិករាប់រយនាក់នៅក្នុងក្រុមហ៊ុន។

ជាមួយភាពជោគជ័យក្នុងមុខជំនួញលោកបានចូលរួមអភិវឌ្ឍន៍សង្គមជាតិ ទាំងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច មិនតែប៉ុណ្ណោះជានិច្ចកាលតែងឧបត្ថម្ភថវិការាប់ម៉ឺនដុល្លារអាមេរិកជួយដល់រាជរដ្ឋាភិបាលពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ពិសេសនោះកាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ លោកឧកញ៉ា លី ហុង និងលោកជំទាវ លី ដាណា បានប្រកាសបរិច្ចាគថវិកាចំនួន៣ម៉ឺនដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕