ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ១លានដុល្លារ សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព នៅស្រុកភ្នំក្រវាញ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅថ្ងៃទី ២៧ ខែឧសភា នេះ កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាថវិកាចំនួន ១លានដុល្លារអាមេរិក ពីអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន ៦២៨គ្រួសារ នៅចំណុចដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សម្រាប់ថវិកាទាំងនេះ គឺជាថវិកាបន្ថែមពីលើថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក របស់ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (ស្រាបៀរកម្ពុជា) ដែលបានឧបត្ថម្ភកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣,៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ ២៧០ដុល្លារអាមេរិក៕