អ្នកជំនួញជោគជ័យពីររូប​ ចែករំលែកបទពិសោធនដែលជាទម្លាប់ដ៏ល្អមួយ​នៅក្នុងជីវិត​

ជុំវិញ​ឧកញ៉ា

អ្នកជំនួញជាច្រើនសុទ្ធសឹងតែគ្មានពេលទំនេរសម្រាកសម្រាប់ខ្លួនឯង និងគ្រួសារផងក៏មាន ដោយហេតុថា រវល់ជាប់ជាមួយនឹងការគ្រប់គ្រងអាជីវកម្ម។ នៅក្នុងការធ្វើជំនួញ ពិតណាស់ថាត្រូវការមានចំណេះដឹងជ្រៅជ្រះ រួមនឹងបទពិសោធនជាក់ស្តែងដើម្បីឈានទៅរកភាពជោគជ័យដ៏ច្រចេះត្រចង់មួយបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះរវល់ខ្លាំងយ៉ាងណាក្តី ដើម្បីបន្តនិរន្តរភាពមុខជំនួញ សហគ្រិនជោគជ័យទាំងនោះតែងតែបែងចែកពេលវេលាដើម្បីអានសៀវភៅ ពីព្រោះការអានពិតជាបានបណ្តុះសតិប្រាជ្ញានិងការចេះដឹងរបស់ខ្លួន អោយកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ 

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើថា ទោះបីជាការងារខ្ញុំមមាញឹកយ៉ាងណា សកម្មភាពមួយដែលខ្ញុំចូលចិត្តបំផុតនោះ គឺការអានសៀវភៅ។ ខ្ញុំជឿជាក់ថា សៀវភៅគឺ ជាកញ្ចក់ឆ្លុះដល់ពិភពលោក ហើយខ្ញុំនៅតែរៀនសូត្រតាមរយៈការអានសៀវភៅ។

ជាមួយនោះអ្នកឧកញ៉ាក៏បានចែករំលែករឿងវិជ្ជមានដែលតែងតែមាននៅក្នុងសៀវភៅដែលលោកបានអាន។ លោកថា នៅពេលយើងប្រឈមនឹងការលំបាក មានតែការព្យាយាមជម្នះរាល់ឧបសគ្គទាំងនេះទេ ដែលអាចឱ្យយើងឃើញនូវឱកាស និងដឹងពីសក្តានុពលពេញលេញរបស់យើង ដើម្បីធ្វើការសម្របខ្លួន និងមានការរីកចម្រើនទៅមុខ។

សម្រាប់លោកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង​ជា​អ្នក​ជំនួញ​​ល្បី​ល្បាញ​មួយ​រូប នៅ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា បានបង្ហាញការយល់ឃើញថា ការរៀន​ ការអាន ទាំងអស់និងធ្វើឲ្យមនុស្សក្លាយទៅជាបញ្ញវន្ដ។ មានបញ្ញវន្ដភាពក្នុងប្រទេសច្រើន គឺវាមានភាពជោគជ័យ មានគេគោរព មានក្លាហាន ហ៊ានចរចា ហ៊ានប្រឹក្សា ហ៊ានធ្វើធំ ហ៊ានដាក់ដឺម៉ង់​ចូលរួមជាមួយគេស្មើប្រទេស។

ថ្លែង​នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​ គំនិត​រក​ស៊ី គួច ម៉េងលី ឬ Mengly J. Quach’s Business Ideas បានឲ្យដឹងថា ការរកស៊ី​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រថុយ​ប្រថាន​នោះ​ទេ ហើយ​ការវិនិយោគ​លើ​ចំណេះដឹង គឺ​ប្រសើរ​ជាង​វិនិយោគ​លើ​លុយ។

​ការ​លើកឡើង​បែប​នេះ ឧកញ៉ា​​ចង់​បញ្ជាក់​ថា បើ​យើង​មាន​ចំណេះដឹង​ជ្រៅជ្រះ មាន​ការ​សិក្សា​ច្រើន មាន​គំនិត​ពិចារណា​វែង​ឆ្ងាយ ស្វែងយល់​គំនិត​ល្អៗ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន នៅ​ពេល​ដែល​យើង​បើក​អាជីវកម្ម ឬ​ជំនួញ​ផ្ទាល់ នោះ​ហានិភ័យ​នឹង​មាន​តិចតួច​បំផុត។ ប៉ុន្តែ បើ​យើង​ប្រើ​លុយ​តែ​មួយ​មុខ ដោយ​មិន​ប្រើ​គំនិត ឬ​ចំណេះដឹង នោះ​ភាព​បរាជ័យ​នៃ​ការ​ធ្វើ​ជំនួញ​នឹង​មាន​ខ្ពស់។ 

លោក​ឧកញ៉ា​បញ្ជាក់បន្ថែមថា សេដ្ឋី ឬ​អ្នក​មាន​ដែល​មិន​ចេះ​អក្សរ មាន​ដោយ​ចៃដន្យ មាន​ដោយ​ភ័ព្វ​សំណាង មាន​តែ​មួយ​១​ភាគ​ប៉ុណ្ណោះ នៅ​លើ​លោក​នេះ៕