មហាសេដ្ឋី កុក អាន អគ្គនាយកក្រុមហ៊ុន Anco Group គឺជាអ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់នៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជា និងជាសមាជិកព្រឹទ្ធសភាកូតាគណបក្សប្រជាជនកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមសេចក្តីរាយកាណ៍របស់ទស្សនាវដ្តី Fox ដែលជាទស្សនាវដ្តីល្បីល្បាយទូទាំងពិភពលោកជំនាញខាងស្រាវជ្រាវក៏ដូចជាស៊ើបអង្កេតនិងចុះផ្សាយពីទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីនៅលើពិភពលោក។ នៅក្នុងឆ្នាំ២០១៨ បានបង្ហាញពីទ្រព្យសម្បត្ដិរបស់មហាសេដ្ឋីស្រុកខ្មែរចំនួន ១០រូប។ ក្នុងនោះលោកឧកញ៉ា កុក អាន ឈរលំដាប់លេខរៀងទី៥ នៃបញ្ជីអ្នកមានប្រចាំស្រុកខ្មែរ ដោយលោកមានលុយប្រមាណ ៧៥០ លានដុល្លារអាមេរិក។
លោកបានចាប់ផ្តើមមុខជំនួញរបស់ខ្លួនដោយការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាមក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយមកបន្ថែមមុខជំនួញខាង នេសាទ ថ្នាំជក់ និងកាស៊ីណូ។ នេះបើយោងតាមឯកសារដែលផ្សាយដោយគេហទំព័រ Wilileaks។
អ្នកឧកញ៉ា កុក អាន ឈ្មោះដើម ភូ កុកអាន កូនកាត់ចិន ឬ ចៅចិន កើតនៅខេត្តកោះកុង ខែកក្កដា ឆ្នាំ១៩៥៤។ តាមឯកសារលោក កុក អាន បានចូលរៀននៅថ្នាក់វិទ្យាល័យ ប៉ុន្តែ មិនដឹងជាចប់ថ្នាក់ទីប៉ុន្មានទេ។ ក្នុងទសវត្ស១៩៨០ លោកធ្វើជំនួញចេញចូលជាមួយប្រទេសថៃឡង់ដ៍ និងប្រទេសវៀតណាម។ ក្នុងទសវត្ស១៩៩០ លោក កុក អាន ចូលរកស៊ីខាងឧស្សាហកម្មនេសាទត្រី បារីថ្នាំជក់។
ពាណិជ្ជករ កុក អាន បានទទួលងារ “ឧកញ៉ា” នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៥ តាមរយៈព្រះរាជក្រឹត្យលេខ ០១៩៥/០៤។
តើមហាសេដ្ឋីប្រាក់លាន កុក អាន មានមុខជំនួញគ្រាក់ៗប៉ុន្មាននៅក្នុងដៃ?
១.ក្រុមហ៊ុន អានកូ អាហរ័ណ នីហរ័ណ (Anco Brother Co., Ltd) ជាក្រុមហ៊ុនចែកចាយបារីបរទេសពីក្រុមហ៊ុន Singapura United Tobacco, Ltd.។ ចាប់ពីឆ្នាំ១៩៩៣មក ក្រុមហ៊ុន អានកូ បងប្អូន ចែកចាយបារីថ្នាំជក់ឲ្យក្រុមហ៊ុន British American Tobacco (BAT) នៅប្រទេសកម្ពុជា។ ជាមួយនឹងទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក ខណៈក្រុមហ៊ុននេះរកប្រាក់ចំណេញបានរហូត ៤៨លានដុល្លារ ហើយម្ចាស់ភាគហ៊ុន គឺអ្នកឧកញ៉ា កុក អាន ៥០% និងឈ្មោះ សុខ អុឹម ៥០%។
២.ក្រុមហ៊ុន Crown Resort Co., Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលវិនិយោគទៅលើការ កាស៊ីណូ សណ្ឋាគារ និងការកម្សាន្ត ជាប់នឹងព្រុំដែនប្រទេសវៀតណាម ស្ថិតនៅភូមិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រោមការបណ្តាក់ទុនវិនិយោគពីអ្នកឧកញ៉ា កុក អាន អស់ទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក ខណៈចំណូលបានពីការវិនិយោគចំនួន ៦០០លានដុល្លារ។ កាស៊ីណូនេះ មានបុគ្គលិកសរុបចំនួន ១១៦៦នាក់។
៣.ក្រុមហ៊ុន Anco Electricity Co., Ltd បង្កើតឡើងនៅឆ្នាំ១៩៩៩ បើប្រាស់ទុនវិនិយោគ ៤លានដុល្លារអាមេរិក ដោយចាប់ផ្តើមសាងសង់បង្កើតប្រតិបត្ដិការនិងរក្សាទំរង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ២២ គីឡូវ៉ុល ដែលមានសមត្ថភាព ១១,៧ មេហ្គាវ៉ាត់ ដែលផ្គត់ផ្គង់អគ្គិសនី ៧០% ទិញពីថៃ។
៤.ក្រុមហ៊ុន Khmer Electrical Power Co., Ltd គឺជាក្រុមហ៊ុនផ្គត់ផ្គង់នឹងចែកចាយអគ្គីសនី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ជាមួយទុនវិនិយោគ ២៥លានដុល្លារអាមេរិក។
៥.រោងចក្រ Ice Cream &Pure Drinking Water
៦.ធនាគារ ឯកទេស អានកូ (Anco Specialized Bank) ចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៦ ជាមួយទុនវិនិយោគ ២៥លានដុល្លារអាមេរិក ក្រោមបណ្តាក់ទុនពីអ្នកឧកញ៉ា កុក អាន។
អ្នកឧកញ៉ា កុក អាន គឺស្ថាបនិកក្លឹបភ្នំពេញក្រោន បានបង្កើតឡើងនៅឆ្នាំ២០០១ ពោលគឺបានមួយឆ្នាំបន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានរៀបចំលីគកំពូលរបស់ខ្លួនសារជាថ្មីម្តងទៀត ។
បើយោងតាមគេហទំព័រ ancrogorup.com របស់មហាសេដ្ឋី កុក អាន បានបង្ហាញនៅតួលេខចំនួនបុគ្គលិកប្រមាណ ២៥០០នាក់ ដែលកំពុងបំរើកាងារ៕