លោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី គឺជាសប្បុរសជនខ្មែរមានបេះដូងស្រឡាញ់ និងជួយកិច្ចការមនុស្សធម៌នៅក្នុងសង្គមជាច្រើននាពេលកន្លងមក។ ថ្មីៗនេះដោយលេចលឺដំណឹងថា មានលោកយាយកម្សត់គ្មានទីពឹងម្នាក់ នៅភូមិអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ បានចាត់ដំណាងនាំយកគ្រឿងឧបភោគបរិភោគទៅជូនលោកយាយភ្លាម មិនទុកចាំស្អែកចាំស្អែកឡើយដល់ថ្នាក់ធ្វើឲ្យលោកយាយកម្សត់រំភើបខ្លាំងស្ទើរទប់ទឹកភ្នែកមិនចង់បាន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក ឡុង សុគិរី បានឲ្យដឹងលើទំព័រហ្វេសបុកថា “នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះខ្ញុំបាន តំណាងឲ្យលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងស្វាមី បានយកអំណោយជូនដល់ជីដូនដែលមានជីវភាពខ្វះខាតរស់នៅភូមិអង្គរការ ស្រុកត្រាំកក់ ខេត្តតាកែវ”។
ដោយឡែកសម្រាប់អំណោយដែលលោកយាយទទួលបាន ពីលោកជំទាវឧកញ៉ាចិត្តធម៌ និងស្វាមីនោះរួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេសធំ ត្រីខ១កេសធំ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន១០០ដុល្លារ ។
ក្រោយពីទទួលបានអំណោយពីលោកជំទាវឧកញ៉ា និងស្វាមីហើយរួចមកភ្លាមៗនោះលោកយាយកម្សត់ក៏បានលុតជង្គង់សុំអង្វរឲ្យលោក ឡុង សុគីរី ជួយសង្ក័សី បន្ថែមទៀតដើម្បីប្រក់ដំបូលផ្ទះលោកយាយដែលធ្លុះធ្លាយភ្លៀងលិច។ លោកគីរី បន្ថែមថា លោកកមិនមានលទ្ធភាពក្រៅពីសុំឲ្យបងប្អូនចូលរួមម្នាក់១ដុល្លារ ផងដើម្បីជួយដល់គាត់តាមរយៈ Account ABA000255530 ដែលមានឈ្មោះ LONG SOKIRY ៕